នគរបាលខណ្ឌដូនពេញឃាត់ខ្លួន នារី២នាក់ ក្នុងផ្ទះបើកទ្រូម៉ាន់នីបង្កប់ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់

59

ភ្នំពេញ÷កាលពីម៉ោង៤រសៀលថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងយីហោទ្រូម៉ាន់នី (អេង ហេងគន្ធា) ផ្ទះលេខ១២១​ ផ្លូវ១៤៨​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញត្រូវបានកម្លាំងនគរបាលចុះបង្ក្រាបនិងឃាត់ខ្លួននារី២នាក់ដែលលួចបេីកលេងល្បែងស៉ីសង់ខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។

ប្រពភពីនគរបាលខណ្ឌដូពេញបានឲ្យដឹងថា,ជាលទ្ធផល កម្លាំងយើងបានឃាត់​ខ្លួនជនសង្ស័យចំនួន02នាក់រួមមាន:
១.ឈ្មោះ​ យូ​ អ៉ី​ ​ភេទស្រី អាយុ៣១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​រកស៉ី​ មានទីលំនៅផ្ទះលេខ១២១​ ផ្លូវ១៤៨​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ​(ភ្នាក់ងារកត់ឆ្នោត)។
២.ឈ្មោះ​ វឿន​ ថុនា​ ភេទស្រី​ អាយុ២៤ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មានទីលំនៅបន្ទ​ប់ជួលគ្មានលេខ​ ផ្លូវ១៤៨​ ភូមិ៧​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ (ភ្នាក់ងារកត់ឆ្នោត)។
សម្ភារ:​​ដកហូតរួមមាន
​១.ក្រដាស​សម្រាប់ដំណេីរការកត់ឆ្នោតវៀតណាម​ មួយចំនួន។
២.ម៉ាស៉ីនគិតលេខចំនួន​ ០១គ្រឿង។
៣.ម៉ាស៉ីនMobilePrinter ចំនួន​០១គ្រឿង​។
៤.ប្រាក់រៀលចំនួន​ ១២៣០០០រៀល​ (ដប់ពីរម៉ឺនបីពាន់រៀល)។
៥.ប៊ិចខៀលចំនួន​ ០៣ដេីម។
៦.ថេបឡេប​ម៉ាក​Mi ពណ៏ទឹកមាស​ ចំនួន០១គ្រឿង។

បច្ចុប្បន្នអ្នកកត់កន្ទុយលេខឆ្នោតវៀតណាមទាំង២នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿ​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការបន្តតាមនីតិវិធី៕