ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបពីគម្រោងការសាងសង់ស្ពានថ្មីចំនួន០២ បន្ថែមទៀត នៅក្នុងស្រុកកោះធំ និងនៅក្រុងសំពៅពូន

18

កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបពីគម្រោងការសាងសង់ស្ពានចំនួន០២ បន្ថែមទៀត៖ ទី១ គ្រោងនឹងសាងសង់នៅក្នុងស្រុកកោះធំ និងទី២ គ្រោងនឹងសាងសង់នៅក្រុងសំពៅពូន នៃខេត្តកណ្តាល។ ការថ្លែងឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងពិធីនោះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំងក្លាបំផុតក្រោយទទួលបានដំណឹងថា ពួកគាត់នឹងទទួលបានគម្រោងសាងសង់ស្ពានចំនួន០២ថ្មីបន្ថែមក្នុងទឹកដីស្រុកកោះធំ និងក្រុងសំពៅពូន។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព[…]សន្តិភាពគឺជាកត្តាកំណត់លើការអភិឌ្ឍ ការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជនខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ព្រោះតែសន្តិភាពនេះហើយ បាននាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។

គួរជម្រាបជូនថា បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ១៨០០នាក់ ក្នុងមូលដ្ឋានសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន និងឃុំពោធិបាន ស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល បានប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត សម្រាប់ការដឹកនាំប្រទេសជាតិក្នុងអាណត្តិបន្ទាប់ និងគាំទ្របោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឈ្នះឆ្នោត បានជាប់ឆ្នោត ក្លាយជាគណៈពង្រឹង និងក្លាយជាអ្នកបម្រើរាស្ត្រនិងបានបម្រើពួកគាត់ជាបន្តទៀត ដើម្បីជួយឲ្យស្រុកកោះធំកាន់តែមានការអភិវឌ្ឍបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រឯកឧត្តមប៧ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត៕