ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្ដីពី ការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង-ស្រុក

18

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង-ស្រុក។

អនុក្រឹត្យនេះ កំណត់អំពីអត្រាជាភាគរយ នៃចំណូលចរន្ដថវិកាជាតិ ដែលត្រូវផ្ទេរប្រចាំឆ្នាំ ជូនមូលនិធិក្រុង ស្រុក និងរូបមន្ដ សន្ទស្សន៍នៃការវិភាជមូលនិធិក្រុង ស្រុក ព្រមទាំងកម្មវិធីនៃការផ្ទេរឥណទាន និងសាច់ប្រាក់ទៅឲ្យរដ្ឋបាលក្រុង ស្រុក សម្រាប់ថិរវេលា៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨៕