គេសង្ស័យថាលោក លឹមសុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន និងលោក ជិន ចាន់ថន នាយផ្នែកបាកានបើកភ្លើងខៀវអោយប្រព្រឹត្តបទល្មើសអូសអួននៅក្នុងឡូត៍អភិរក្ស ត្រូវបានកម្លាំងចម្រុះថ្នាក់ជាតិក្របួចបាន!!!

143

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង.៥.៣០នាទីល្ងាចនាទីថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៣ដឹកនាំដោយលោកច្រឹងតាំងលីនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបសហការនិងកម្លាំងកងរាជអាវុធហត្ថប៉ូលីសនិងកម្លាំងមន្ត្រីជំនាញខេត្តពោធិ៍សាត់  បានឆ្មក់ចូលចាប់រឹបអូសយកឧបករណ៍បទល្មើសនេសាទ ( អួនពីរវង់របស់ជនជាតិយួនក្នុងរដូវបិទនេសាទប្រើប្រាស់កម្លាំងម៉ាស៊ីនខ្នាតយក្យ ) ដែលធ្វើសកម្មភាពល្មើសនៅចំណុចឡូតិ៍លេខ១ស្ថិតក្នុង ភូមិមេទឹក ឃុំព្រែកក្រ ស្រុកបាកានក្នុងទឹកដីខេត្តពោធិ៍សាត់។

ប្រតិបត្តិការណ៌នេះធ្វើឡើងកាលពីវេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចឡូតិ៍លេខ១ស្ថិតក្នុងភូមិមេទឹក ឃុំព្រែកក្រ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក ច្រឹងតាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប   បានប្រាប់អោយដឹងកាលពីថ្ងៃ០៣ខែកក្កដាឆ្នាំ២០២៣នេះថា ក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងកម្លាំងប៉ូលីសអគ្គស្នងការនគរបាលជាតិ និងក្រុមមន្ត្រីជំនាញបានចាប់ជនប្រព្រឹត្តបទល្មើសដែលជាជនសង្ស័យជនជាតិយួន១២នាក់និងវត្ថុតាងប្រគល់អោយជំនាញសង្កាត់រដ្ឋបាលជលផលបាកានខេត្តពោធិ៍សាត់។

ចំពោះវិធានការបន្ត គឺលោកនឹងដឹកនាំកម្លាំងរបស់លោកចុះធ្វើការបង្ក្រាបគ្រប់ទីកន្លែងដែលមានបទល្មើសកើតឡើង ។

ការបង្រ្កាបដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ សហការប៉ូលីសនិងមន្ត្រីជំនាញនៅថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៣

ប្រភពពីសមត្ថកិច្ចមួយចំនួនបានអោយដឹងថា ប្រតិបត្តិការណ៍នេះ បានធ្វើឡើងក្នុងពេលដែលជនល្មើសជនជាតិយួន កំពង់ធ្វើសកម្មភាពនៅចំណុចឡូតិ៍លេខ១ស្ថិតក្នុងភូមិមេទឹក ឃុំព្រែកក្រ ស្រុកបាកានតែម្តង។

ដោយម្ចាស់អួនទាំងនោះបាននិយាយថា ពួកគេចំណាយលុយអស់យ៉ាងច្រើនក្នុងមួយវង់ៗដើម្បីរត់ការអោយទៅសង្កាត់ផ្នែកបាកាន ។

ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ បានដាក់ការសង្ស័យទៅលើសង្កាត់ ហេតុអ្វីបានជាបណ្ដោយអោយជនសង្ស័យទាំង១២នាក់រត់គេចខ្លួនបានដោយសុវត្ថភាព ទាំងដែលជនសង្ស័យត្រូវបាន កន្លងចំរុះចាប់យកមកស្នាក់ការសង្កាត់ដើម្បីកសាងសំណុំរឿង។

ប្រជាពលរដ្ឋសំដែងនូវការសាទរ ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទប្រើប្រាស់កម្លាំងម៉ាសីុនខ្នាតយក្យនេះ ប៉ុន្តែពួកគាត់សុំអោយសមត្ថកិច្ចនិងមន្ត្រីជំនាញព្រមទាំងមន្ត្រីអាជ្ញាធរផងមេត្តាធ្វើជាប្រចាំ ជាប់រហូតកុំអោយធ្វើរបៀបគោះទឹកបង្អើលត្រី ។

ពាក់ពន្ធ័និងបញ្ហានេះគេហទំព័រ(VPN TV ONLINE)មិនអាចសុំការបំភ្លឺពីលោកភុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់នៅវេលាម៉ោង២.០៥នាទីថ្ងៃទី០៥ខែ០៦ឆ្នាំ២០២៣នេះបានទេ៘