ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៥៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៤២៨នាក់ និងមានករណីស្លាប់ថ្មី ០១នាក់ (មិនបានចាក់វ៉ាក់សាំង ០១នាក់)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៥៥៨នាក់ទៀត ជាសះស្បើយ ៤២៨នាក់ និងមានករណីស្លាប់ថ្មី ០១នាក់ (មិនបានចាក់វ៉ាក់សាំង ០១នាក់)
-ករណីឆ្លងសហគមន៍ ៥៥៤នាក់
-អ្នកដំណើរពីបរទេស ០៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 128,133នាក់
-អ្នកជាសះស្បើយ = 121,553 នាក់
-អ្នកស្លាប់ = 3,023 នាក់