ភ្នំពេញ៖ ប្រពភពីពលរដ្ឋរស់នៅបុរីពិភពថ្មីកំបូល៣បានប្រាប់អង្គភាពសារព័ត៌មាន csndaily នៅព្រឹកថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៣នេះថា,បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ ហូម ហ្វូត សាច់អាំងនិងស៊ុប បានបើលេងធម្មតាវិញហើយស្ថិតក្នុងបុរីពិភពថ្មី៣សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបន្តថា ស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះ ចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញដែលទង្វើនេះបានកំពុងតែផ្គើននិងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌកំបូល ឬអាចនិយាយថា បនល្បែងខាងលើមានខ្សែធំជាង អភិបាលខណ្ឌកំបូលឫក៏ជាការបើកភ្លើងខៀវពីអភិបាលខណ្ឌកំបូល ទើបហ៊ានយ៉ាងនេះ?
ប្រភពបន្ថែមថា ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀលក្នុងមួយថ្ងៃៗ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរជម្រាបជូនថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែខាងលើនេះផង៕