អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំ អំពិលប្រាំដើម អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកបវេល

26

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម រាជ សុភទ្ទ អនុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរវិល និងជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម បានអញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកបវេល ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកបវេល ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់ថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួមប្រកួតប្រជែង ខណៈគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១៨៕