អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ព្រោះបើគ្មានសន្ដិភាពគឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ

15

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ៤៩៥នាក់។

បើតាមលោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នេះជាលើកទី៤ហើយ សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះជួបសំណេះសំណាល ក្នុងនោះ លើកទី១ នៅរោងចក្រថបស៊ីលវើរ លីមីធីត សាខាទី១ ក្នុងស្រុកអូររាំងឪ ចំនួន ៧៤៥នាក់, លើកទី២ នៅរោងចក្រសុហ្សេន អ៊ិបដាសស្ទ្រៀល ក្នុងក្រុងសួង ចំនួន ៦៦១នាក់, លើកទី៣ នៅក្រុមហ៊ុន អាម៉ាឌី គ្រុបចំការកៅស៊ូពាមជាំង និងលើកទី៤នេះ នៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ចំនួន ៤៩៥នាក់។