ខេត្តកណ្ដាល÷ មានលោកគ្រូផ្នែកគណិតវិទ្យាម្នាក់ បានល្បួងកូនសិស្សស្រី ដែលជាអនីតិជនម្នាក់ នាំគ្នារួមភេទក្នុងផ្ទះសំណាក់សំណាងណាស់ ដែលស្ថិតនៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៣និង ៣០នាទី ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ ។ត្រូវបានអាណាព្យាបាលជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣ មានឈ្មោះ ភ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យអង្គភាពយើងដឹងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់មានមុខរបរជាគ្រូបង្រៀនក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ សិស្សខ្លួនឯង លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ភ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកអធិការបន្តឱ្យដឹងទៀតថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង ៣០នាទីនៅក្នុងផ្ទះសំណាក់ សំណាងណាស់ ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងករណីនេះដែរ តើគួរដោះស្រាយដោយវិធីណា…???