ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំប្រុស ងិន គីមឡេង មានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម!!!

181

ភ្នំពេញ៖ អ៊ំប្រុស ងិន គីមឡេង អាយុ ៦៨ឆ្នាំ មកពីខេត្តសៀមរាប មានអាការៈពិបាកនោម នោមមិនចេញបណ្តាលអោយគាត់ចុកចាច់ខ្លាំង ដោយសាររីកក្រពេញប្រូស្តាត និងមានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសសម្ពាធឈាម ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកធ្វើការព្យាបាល វះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈដោយជោគជ័យ។

ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។