ភ្នំពេញ៖ បេីយោងតតាមប្រភពព័ត៌មានអាចយកជាផ្លូវការបាន លួចបង្ហេីបយ៉ាងច្បាស់ថា៖ ទណ្ឌិតម្នាក់ឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលប្រេីហិង្សាដោយចេតនាស្ថានទម្ងន់ទោស វាយទៅលេីជនរងគ្រោះបណ្ដាលឱ្យស្លាប់ នៅកន្លែងឃាត់ខ្លួន របស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះ ស្រាប់តែថ្មីៗនេះលឺថាទណ្ឌិតរូបនេះ កំពុងរត់ការជាមួយថ្នាក់លេីចូលកាន់ដំណែងរបស់ខ្លួនវិញ។ ខណៈសាលដីការរបស់សាលាឧទ្ធរណ៍ បានចូលជាស្ថាពរទៅហេីយ និងកំពុងអនុវត្តទោសទៀតនោះ ។ សូមបញ្ជាក់ថា, ដោយសាលាដំបូងខេត្តសម្រេចចេញសាលក្រមដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ដូច្នេះបុគ្គលរូបនេះគឺមិនអាចធ្វេីជាកងកម្លាំងទៀតបានទេ។
គួរបញ្ជាក់ថា ទណ្ឌិត ស ប៊ុនសឿង ក្រោយតុលាការកាត់ទោសដាក់ពន្ធនាគាររួចមក រួចអង្គភាពកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានស្នេីរសុំលប់ឈ្មោះទៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ហេីយអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វេីលិខិតស្នេីរសុំលប់ឈ្មោះចេញពីកងទ័ពទៅក្រសួងការពារជាតិផងដែរ។ ប៉ុន្ដែទៅដល់ក្រសួងការពារជាតិ ឈ្មោះនេះត្រូវបានប្រឹងប្រែងរត់ការជាមួយជំនាញបុគ្គលិកក្រសួង និងអ្នកមានអំណាចនៅក្រសួង ដេីម្បីកុំឱ្យឈ្មោះលុបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ ប៉ុន្តែបែបជាឈ្មោះទណ្ឌិតរូបនេះ ត្រូវបានរត់ការដាក់នៅកន្លែងរង់ចាំ(នាយកដ្ឋានបុគ្គលិក) ដោយមិនបានលុបឈ្មោះខ្លួនចេញទេ។ ខណៈដែលសាលដីកាចូលជាស្ថាពរហេីយ គឺរយៈពេល ១ឆ្នាំ ០៦ខែ និងបានជាប់ពន្ធនាគារ ក្លាយខ្លួនជាទណ្ឌិត និងជាអ្នកទោសទៅហេីយ ដោយទោសសល់ប៉ុន្មានត្រូវព្យួរ ២ឆ្នាំ ០៤ខែ។ ឥឡូវនឹងបុគ្គលរូបនេះ មិនបានលុបចោលចេញពីឈ្មោះកងទ័ពនោះទេ ស្រាប់តែយកឈ្មោះនេះទៅរក្សាទុកនៅកន្លែងរង់ចាំទៅវិញ។ មិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះ ទណ្ឌិត ស ប៊ុនសឿង កំពុងរត់ការសុំផ្ទេរឈ្មោះចេញពីកន្លែងរង់ចាំ ដេីម្បីចូលមកធ្វេីការជាមន្រ្តីកងរាជអាវុធហត្ថវិញ ដោយទី១, ទណ្ឌិតរូបនេះ ចង់មកបម្រេីការជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដដែលវិញ,ទី២,បេីទោះបីជាមិនបានទៅជាមេបញ្ជាការរងខេត្តបន្ទាយមានជ័យក៏ដោយ ប៉ុន្តែឱ្យតែបានតំណែងជាមេបញ្ជាការរងខេត្តណាក៏បានដែរ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយបានបង្ហេីបប្រាប់ថា៖ ទណ្ឌិត ស ប៊ុនសឿង រូបនេះអាចនឹងទៅកាន់តំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវិញ បើធ្វើបានមែនពិតជាខ្លាំងមែន។ ព្រោះជាក់ស្ដែង ទណ្ឌិត ស ប៊ុនសឿង កំពុងរត់ការជាមួយថ្នាក់លេីក្រសួងផ្នែកនាយកដ្ឋានបុគ្គលិក និងមានការជ្រុំជ្រែងជួយរត់ការពីថ្នាក់ដឹកនាំពីកងរាជអាវុធហត្ថមួយចំនួន ឱ្យចូលកាន់ដំណែងរបស់ខ្លួនវិញផងដែរ។
សូមជម្រាបថា យោងតាមសាលក្រមព្រហ្មទណ្ឌលេខ៖៣៣”ឈ”ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់សាលដំបូងខេត្តបាត់ដំបង បានសម្រេចផ្ដន្តាទោសជនជាប់ចោទឈ្មោះ ស ប៊ុនសឿង ភេទប្រុស អាយុ៤៧ឆ្នាំ ដាក់ពន្ធនាគាររយះពេល០៤ឆ្នាំ ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសសារមរណភាពជនរងគ្រោះ។
ក្រោយមកជនជាប់ចោទមិនសុខចិត្ត ក៏បានប្ដឹងទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ នោថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហេីយសាលាឧទ្ធរណ៍បានសម្រេចឱ្យជនជាប់ចោទ ដែលត្រូវជាប់ទោសរយះពេល០៤ឆ្នាំដដែល តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយះពេល១ឆ្នាំ០៦ខែប៉ុណ្ណោះ ទោសសល់ពីនេះត្រូវព្យួយធម្មតាវិញ។
ដោយឡែកពាក់ព័ន្ធនិងករណីខាងលេីនេះដែរ អង្គភាពសារព័ត៌មានក្នុងស្រុក ព្យាយាមទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេីម្បីសួរបំភ្លឺ នៅរសៀលថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈទូរស័ព្ទចំនួន ៣លើក មិនមានការឆ្លេីយតប និងបានព្យាយាមទំនាក់ទនងតាមប្រព័ន្ធតេឡេក្រាមផងដែរ ប៉ុន្តែគ្មានការឆ្លេីយតប។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ វិញ អង្គភាពសារព័ត៌មាននៅរសៀលនៅថ្ងៃដដែលនេះ ក៏បានទំនាក់ទំនងតាមរយៈទូរស័ព្ទចំនួន ២លើក តែមិនអាចទាក់ទងបាន ព្រោះនៅក្រៅតំបន់សេវា។
គួរជម្រាបថា បន្ទាប់ពីមានករណីនេះ កេីតឡេីង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យលោក កែវ រ៉េមី និង លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើការស្រាវជ្រាវករណីនេះបន្ទាន់ ទើបឈានទៅឃាត់ខ្លួនទណ្ឌិតឈ្មោះ ស ប៊ុនសឿន អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកូនចៅរបស់គាត់ម្នាក់ទៀតត្រូវបានរកឃេីញការពិតនៃការស្លាប់របស់ជនរងគ្រោះឈ្មោះ ទុយ ស្រស់ បណ្តាលឱ្យស្លាប់ រួចក៏បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់។
ក្រោយឃាត់ខ្លួន បញ្ជូនទៅតុលាការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០កន្លងទៅនោះ អយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ទៅលេីឈ្មោះ ស ប៊ុនសឿង មេបញ្ជាការរងនិងមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២បទល្មេីស៖ ទី១,ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងទី២,ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសសារមរណភាពជនរងគ្រោះ។
សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០កន្លងទៅជនសង្ស័យមានឈ្មោះ ទុយ ស្រស់ នៅភូមិជ្រៃឃុំសឹង្ហស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីដែលជនរងគ្រោះដែលស្លាប់នេះនិងបក្ខពួក៤នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលមកតវ៉ារឿងដីធ្លីមុខសាលាខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនមានឈ្មោះ ទុយ ស្រស់ ត្រូវបានស្លាប់ដោយមានស្លាកស្នាមជាំស្ទើរពេញដងខ្លួននិងបែកថ្លើម ។
ក្រោយពីមានការបែករឿងនេះនិងមានការសំណូមពរពីក្រុមគ្រួសារជនរងគ្រោះ ឱ្យមានការជួយរកយុត្តិធម៌នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា បើកការស៊ើបអង្កេតជុំវិញករណីស្លាប់របស់ជនសង្ស័យឈ្មោះ ទុយ ស្រស់ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពីបញ្ហាតវ៉ារឿងដីធ្លីដោយសង្ស័យថាមានករណីធ្វើទារុណកម្ម បណ្តាលឱ្យឈ្មោះ ទុយ ស្រស់ ស្លាប់។
ក្រោយពីទទួលនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតក្រុមការងារអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ចក្នុងការចុះធ្វើការស៊ើបអង្កេតនិងសាកសួរចម្លើយអ្នកពាក់ព័ន្ធជាលទ្ធផលបានរកឃើញនាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់៖ ១/-វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២មុខងារមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, និង២/-អនុសេនីយ៍ឯក ឆយ រដ្ឋនា អត្តលេខ ១៩៧៣៩៩ មុខងារជាជំនួយការការិយាល័យ ប្រឆាំងគ្រឿងញៀន និងបានធ្វើការចោទប្រកាន់ជនទាំង២នាក់នេះ ធ្វើការធ្វេសប្រហែសក្នុងការអនុវតតួនាទីភារកិច្ចរបស់ខ្លួន៕
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះគឺមានឈ្មោះ ហៀង ស្រីរ័ត្ន ភេទស្រី មុខរបរជាអ្នករកស៊ី ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា លើកទី១-ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សមួយក្រុម (ប្តីប្រពន្ធ) រួមទាំងជនសង្ស័យ៣នាក់ខាងលើផង បានសមគំនិតគ្នាជាចង្កោម ទៅខ្ចីប្រាក់ពីឈ្មោះ ហៀង ស្រីរ័ត្ន ចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយបានដាក់ឯកសារវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានទីតាំងស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ដីទំហំ៥៣១ម៉ែត្រការ៉េ) អត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅតម្កល់ឱ្យដើមបណ្តឹងដើម្បីមានការជឿទុកចិត្ត ។
លើកទី២នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សដដែលនោះបានបង្កើតក្រុមមួយថ្មីទៀតទៅខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣០ម៉ឺនដុល្លារអាមេរិក ដោយបានយកឯកសារវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលមានដីទំហំ៥.៦៦៣ ម៉ែត្រក្រឡាទៅដាក់តម្កល់ឱ្យដើមបណ្តឹង ។
ប៉ុន្តែពេលលើកទី២នេះដោយសារទំហំទឹកប្រាក់ខ្ពស់ពេក ដើមបណ្តឹងក៏បានសុំចុះបន្ទុកនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ តែក្រុមនោះមិនព្រមឱ្យទេ ដូច្នេះដើមបណ្តឹងមានការសង្ស័យក៏បានទៅឆែកមើលឯកសារពាក់ព័ន្ធនៅក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ទើបដឹងថា ឯកសារទាំងអស់សុទ្ធតែក្លែងក្លាយ ដើម្បីក្លែងបន្លំខ្ចីប្រាក់ ។
ដោយដឹងថាទង្វើជនសង្ស័យមួយក្រុមនេះមានគំនិតទុច្ចរិតហើយនោះ ទើបនៅថ្ងៃទី១៧ ខែកុម្ភៈ ជនរងគ្រោះបានណាត់ជួបពួកគេនៅផ្ទះ ដើម្បីធ្វើឯកសារប្រគល់ប្រាក់ តែជនរងគ្រោះក៏បានប្តឹងសមត្តកិច្ចរួចហើយដែរឱ្យជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅអនុវត្តច្បាប់ ដែលមានឈ្មោះ៣នាក់ខាងលើ ឪពុកជាអ្នករើសអេតចាយ កូននិងអ្នកសមគំនិតជាកម្មការិនីរោងចក្រ ចំណែកបក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន ។
តែទោះជាយ៉ាងនេះក្តីមតិបានលើកឡើងថា ជនរងគ្រោះបានខាតបង់អស់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិករួចទៅហើយ បើកុំដឹងតែទាន់ត្រូវអស់៣០ម៉ឺនដុល្លារទៀត សំណួរសួរថា ចាប់ជនឆបោក ទាំងនោះបានហើយ ត្រូវច្របាច់កយកអីមកវិញ បើពួកគាត់សុទ្ធតែមានមុខរបរជាអ្នករើសអេតចាយ និងកម្មការិនីរោងចក្រ បែបនេះ៕