ខេត្តកំពត÷ថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក លាង រឿនសុធី អភិបាលក្រុងកំពតនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក្រុង លោកអែត សារិទ្ធិ អភិបាលរងក្រុងនិងជាប្រធានអនុសាខាកាកបាទក្រហមក្រុងកំពតបានអញ្ជើញចុះប្រគល់ផ្ទះជូនគ្រួសារក្រីក្រចំនួន២គ្រួសារ និងចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន១គ្រួសារ ស្ថិតក្នុងភូមិតាអង្គ និងភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ ក្រុងកំពត ខេត្តកំពត។
លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក្រុង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្តជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
គ្រួសារក្រីក្រីទទួលផ្ទះថ្មីមាន
ទី១. គ្រួសារឈ្មោះ អ៉ិន សម្រេច ភេទប្រុស អាយុ៥៦ឆ្នាំ មានសមាជិក ៤ន/ស្រី២ន រស់នៅភូមិ តាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
ទី២. គ្រួសារឈ្មោះ នួន សុខា ភេទស្រី អាយុ ២៦ឆ្នាំ មានសមាជិកចនួន៣ន/ស្រី១ន រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយក្នុង១គ្រួសារៗទទួលបានផ្ទះ១ខ្នង ធ្វើពីឈើ ជញ្ជាំងបាំងសង្ក័សី ដំបូលប្រក់សង្ក័សី ទហំ ៥ម x ៤ម រួមទាំងអង្ករ០១បាវស្មើនឹង២៥គីឡូ,មី១កេះ,ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី៤ដប,ត្រីខ១យួរ,ថវិកា២ម៉ឺនរៀល ។
ដោយឡែកគ្រួសារក្រីក្រមានជីវភាពខ្វះខាត
១. គ្រួសារឈ្មោះ ម៉ោញ សារិទ្ធ ភេទ ប្រុស អាយុ៣៥ឆ្នាំ មានសមាជិក៥ន/ស្រី២ន រស់នៅភូមិ តាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ អំណោយដែលទទួលបានរួមមាន÷ អង្ករ១បាវស្មើនឹង២៥គីឡូ, មី១កេះ,ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី៤ដប,ត្រីខ១យួរ ថវិកា២ម៉ឺនរៀល ។
និងគ្រួសារសពក្រីក្រ
១. សពឈ្មោះ កាក់ សុភី ភេទស្រី អាយុ៧៤ឆ្នាំ ស្លាប់ដោយជម្ងឺ មានសមាជិក១១ន /ស្រី២ន នៅភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ អំណោយដែលទទួលបានរួមមាន: អង្ករ១បាវ = ៥០គីឡូ និងថវិកាចំនួន ១០០, ០០០រៀល។
បន្ទាប់មកលោកអែត សារិទ្ធិ ក៏បានដឹកនាំក្រុមការងារមន្ត្រីជំនាញអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវគ្រួសក្រហម ចូលវត្តពិជ័យឧត្តុង្គ និងបន្តចុះពិនិត្យមើលការ សាងសង់ផ្លូវបេតុងអាមេ ដែលបានស្ថាបនារួចរាល់ ជាគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ដោយមានការចូលរួមពីរដ្ឋបាលសង្កាត់ផងដែរ ៕