មន្ត្រីនគរបាលម្នាក់ បានសម្រេចចិត្តធ្វើអ-ត្តឃា-តបា-ញ់ស-ម្លា-ប់ខ្លួនឯង នៅក្នុងរថយន្តនៅខេត្តស្វាយរៀង”

2656

ខេត្តស្វាយរៀង÷ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងែទី១៨ខែមិថុនាឆ្នាំ២០២៣ នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ បង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសាច់ញាតិក្រុមគ្រួសារ ល្ងាច បន្ទាប់ពីបុរសម្នាក់ជាមន្ត្រីនគរបាលបានធ្វើអត្តឃា-តបា-ញ់ស-ម្លា-ប់-ខ្លួនឯងនៅក្នុងរថយន្ត ដែលគេសង្ស័យថាអាចមានជំងឺប្រចាំកាយនិងមានបញ្ហាក្នុងគ្រួសារនៅស្រុកកំពង់រោទ៍។

បុរសខាងលើមានឈ្មោះសៅ ទិត្យរីណា អាយុ៣៦ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

មន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំថ្មីបានទទួលព័ត៌មានពីលោកមេភូមិជប់ព្រីងថា នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍មានករណីមនុស្សបា-ញ់-ស-ម្លា-ប់ខ្លួនឯង

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី និងអ្នកគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវករណីនេះ ឃើញថា ជនរងគ្រោះបានយកកាំភ្លេីងខ្លី ម៉ាក(CZP07)ពណ៌ខ្មៅបាញ់ចំស្នៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត។

ចម្លើយរបស់ឈ្មោះសៅ សាមាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាឪពុករបស់សពបានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនមានជំងឺប្រចាំកាយហើយព្យាបាលអស់ជាច្រេីនឆ្នាំមកហេីយមិនបានធូរស្រាលសោះ ណាមួយមានបញ្ហាក្នុងគ្រួសារ ធ្វើឱ្យការរស់នៅផ្សេងគ្នាមួយរយៈផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចរាល់ អាចសន្និដ្ឋានបានថា បុរសនេះស្លា-ប់ដោយសារអំពើអ-ត្តឃា-តបា-ញ់-សម្លា-ប់ខ្លួនឯងប្រាកដមែន  សា-ក-ស-ពសមត្ថកិច្ចបានតម្កល់ទុកនៅផ្ទះក្រុមគ្រួសារដេីម្បីធ្វើបុណ្យតាមប្រពៃណី៕