ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កំពុងឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតីនៅស្រុកស្អាង ឯកឧត្តមមានសភាព អាការៈមិនស្រួលខ្លួន ត្រូវបាន ក្រុមការងារ ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាលជួយអន្តរាគមន៍ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃភ្លាមៗ
នេះបើយោងតាមប្រកាស ស្តីពី ការប្រគល់ភារកិច្ចជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ដែលសារព័ត៌មានយើងទទួលបាននៅព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចឱ្យជូន លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ។