មន្ត្រីនគរបាលម្នាក់ ស.ង្ស័យតូចចិត្តខ្លួនឯង ដោយសារមានជម្ងឺប្រចាំកាយ សម្រេចចិត្តប.ញ្ចប់.ជី.វិតខ្លួនឯង

1441

ខេត្តស្វាយរៀង ៖ បុរសម្នាក់ជាមន្ត្រីនគរបាល សង្ស័យតូចចិត្តខ្លួនឯង ដោយសារមានជម្ងឺប្រចាំកាយ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបាញ់សម្លាប់ខ្លួនក្នុងរថយន្ត បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ភូមិជប់ព្រីង ឃុំថ្មី

ស្រុកកំពង់រោទ៍ ។

ជនរងគ្រោះឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល រស់នៅក្នុងភូមិ ឃុំកើតហេតុ ។

តាមការបំភ្លឺពីឈ្មោះ សៅ សាមាន អាយុ៦២ឆ្នាំ ត្រូវជាឪពុក រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា កូនប្រុសរបស់គាត់ មានជម្ងឺប្រចាំកាយ ច្រើនឆ្នាំមកហើយព្យាបាលពុំជាសះស្បើយ ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មុនកើតហេតុ កូនប្រុសរបស់គាត់គ្រាន់តែបើករថយន្តចូលដល់ផ្ទះ មួយសន្ទុះក្រោយមក ឮសូរសម្លេងផ្ទះកាំភ្លើង ក្រុមគ្រួសាររត់ចេញមកមើល ឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបាត់ទៅហើយ ផ្អើលឆោឡោនាំគ្នាលើកចេញដាក់លើគ្រែ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ប្រើប្រាស់កាំភ្លើងម៉ាកCZP07 ពណ៌ខ្មៅបាញ់ចំស្នៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត ។ សពជនរងគ្រោះក្រោយពីជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕