នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង១២និង១៥នាទី
-ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី
.កម្លាំងជំនាញ នៃអធិការដ្ឋាន
នគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ចង្រ្កង់,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោលាប់ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មគ្រែ បានចុះបង្រ្កាបកន្លែងជល់មាន់មួយកន្លែងនៅចំណុចត្រពាំងឬស្សី ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
.នៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកលេងល្បែងបានឃើញរត់គេចខ្លួនអស់ដោយបន្សល់ទុកនូវវត្ថុតាងនៅហ្នឹងកន្លែងរួមមាន ៖
-កៅអីជ័រចំនួន៤ និង ចានទ្រនាប់ដាក់ខ្សាច់សម្រាប់បាញ់អាប៉ោងចំនួន០១
-ខ្នាយដែក១គូ
-កញ្ចក់ជ័ររបាំងមាន់ចំនួន៣
-មាន់ជល់ចំនួន៣ក្បាល(ងាប់១)
-តុឈើសម្រាប់ដាក់បាញ់អាប៉ោងចំនួន១
-ស្បៃរបាំងសង្វៀនជល់មាន់ចំនួន១ខ្សែ
-កន្ត្រកដាក់មាន់យកមកជល់ចំនួន៣
-ឡាំងស្នោសម្រាប់ដាក់ភេសជ:ចំនួន១
-ម៉ូតូចំនួន១៤គ្រឿង
+បច្ចុប្បន្ន សម្ភារ:វត្ថុតាងខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ ដោយឡែកកៅអីជ័រ,ស្បៃរបាំងដុតបំផ្លាញចោលនៅកន្លែង។