ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែស្រី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលក្នុងខេត្តកំពង់ធំយ៉ាងរលូន ។ ចំណែកអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានហាក់ធ្វើមិនឃើញចំពោះសកម្មភាពដឹកជញ្ជូនឈើរបស់ ឈ្មោះ ចែស្រីរូបនេះ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទាក់ទងនឹងការដឹកជញ្ជូនឈើនេះ មានមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ ចែស្រី ។ ប៉ុន្តែប្រជាពលរដ្ឋមិនបានបញ្ជាក់ថា មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួននោះជាអ្នកណានោះទេ ។
ប្រជាពលរដ្ឋកំពុងរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំចំពោះភាពស្ងៀមស្ងាត់ហាក់បើកភ្លើងខៀវអោយឈ្មួញធ្វើសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើយ៉ាងគឃ្លើនបែបនេះ ៕