ខេត្តកំពង់ចាម៖ សកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ សម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀននៅពីមុខផ្ទះចោលដោយពួកគេ អស់ជំនឿការដឹកនាំរបស់មេដឹកនាំបក្សភ្លេីងទៀនគ្មានទំនួលខុសត្រូវលេីពួកគាត់។
លោក រស់ ជុយ អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ថន សុំ អាយុ៦៩ឆ្នាំ មានកូនចំនួន៤នាក់ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន រស់នៅក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តរុះរើទម្លាក់ស្លាក គណបក្សភ្លេីងទៀន នេះធ្វេីឡេីង នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរូបលោក រស់ ជុយ និងក្រុមគ្រួសាររួមគ្នាដកស្លាកនេះចោលពីមុខផ្ទះ។
លោក រស់ ជុយ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុង ភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយ បក្សភ្លើង ទៀតហើយ ព្រោះបក្សមានភាពកម្សោយ ក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕