សម្តេចតេជោ ហ៊ុន សែន សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ

15

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ ។

ក្នុងឱកាសអញ្ជើញជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៨៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះជាសេចក្តីព្រាងច្បាប់ (សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត) ដែលត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ»។

សម្តេចបញ្ជាក់បន្ថែមថា «អញ្ចឹងចាំមើលតើគេធ្វើអ្វីទៀត។ អ្វីដែលយើងចង់បាន គឺការបោះឆ្នោតមួយ ដែលមិនរំខានដោយពួកណាក៏ដោយ។ ខ្លះបំផ្លាញក្នុងពេលវេលា ដែលគេបោះឆ្នោត ពេលគេរាប់សន្លឹកឆ្នោត ត្រូវមានទោសទាំងអស់។ ពួកអ្នកឯងទេ ដែលជំរុញយើងឲ្យដើរមកដល់កន្លែងនេះ កន្លងមកយើងមិនដែលគិតដល់ចំណុចហ្នឹងទេ»។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើដល់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល។

ឡើយ ដោយទាំងអស់នេះ គ្រាន់តែជាព័ត៌មានដែលសម្ដេចទទួលបានតែប៉ុណ្ណោះ។

ទាក់ទិនករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ គឺជាការទះកំផ្លៀងមេដឹកនាំក្រុមប្រឆាំង ដែលបានដាក់ចេញយុទ្ធនាការ អំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យុទ្ធនាការនេះត្រូវបានរៀបចំដោយ លោក រី គា សមាជិកអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលដាក់ចេញនូវពាក្យស្លោកថ្មីថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ បើនៅតែបង្ខំខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ពេលនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងធ្វើការយ៉ាងលឿន ហើយត្រៀមដាក់ចូលរដ្ឋសភាអនុម័ត ដែលនឹងធ្វើឲ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើម ៕