ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៩៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៣៥៨នាក់ និងមានករណីស្លាប់ថ្មី ០២នាក់ (មិនបានចាក់វ៉ាក់សាំង ០២នាក់)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៥៩៨នាក់ទៀត ជាសះស្បើយ ៣៥៨នាក់ និងមានករណីស្លាប់ថ្មី ០២នាក់ (មិនបានចាក់វ៉ាក់សាំង ០២នាក់)
-ករណីឆ្លងសហគមន៍ ៥៧២នាក់
-អ្នកដំណើរពីបរទេស ២៦នាក់
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 127,575 នាក់
-អ្នកជាសះស្បើយ = 121,125 នាក់
-អ្នកស្លាប់ = 3,022 នាក់