ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ប្អូនប្រុសម្នាក់ មកពីស្រុកស្រីសន្ធរ ដែលវះកាត់ ដាក់លលាដ៍ក្បាលសិប្បនិម្មិត

29

ភ្នំពេញ៖ ប្អូនប្រុស មាន សុខខុន អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១១ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានពិនិត្យ និងព្យាបាលដោយការវះកាត់ ដាក់លលាដ៍ក្បាលសិប្បនិម្មិតដោយជោគជ័យ ពីសំណាក់គ្រូពេទ្យ TYDA នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ដោយសារប្អូនបានជួបគ្រោះថ្នាក់ចរាចរណ៍ នឹងបានធ្វើការវះកាត់ដកលលាដ៍ក្បាលចេញ ដើម្បីសង្គ្រោះជីវិតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ។

ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់​ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល វបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។