សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅ កំពង់ឆ្នាំង

8

ភ្នំពេញ៖   សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ.កម្ពុជា បន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។ ជំនួបសំណេះ សំណាលនេះ ធ្វើឡើងនៅភូមិចម្ការស្វា..យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អុិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះប.ណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ជំនួបនៅថ្ងៃនេះ មានកម្មករ.កម្មការិនី ចូលរួមសរុបចំនួន ១៨.០៩៥ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរ.ការអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រសហគ្រាសទាំង៥ ជាប្រភេ..ទ រោងចក្រ.កាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន១ និងដេរស្បែ.ក ជើងចំនួន១ ។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅឆ្នាំ២០២៣ នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន ១៧៣ មាន កម្មករនិយោជិតជាង ៥ ម៉ឺននាក់។ ក្នុងនោះ រោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន ២០ មានកម្មករ និយោជិតសរុបជាង ៤៧.០០០ នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

សូមរំលឹកថា កាលដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ បានចា..ប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ៧៧ លើក ដែលមាន កម្មករ និយោជិតចំនួនប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ ចំណុច ដែលបានសម្រួល ដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករ និយោជិត ហើយដែលក្រសួងការងារ និងបណ្តុះប.ណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយ ក្រសួង ស្ថាប័ន អនុវត្តបានជោគជ័យ។