នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម លោកវរសេនីយ៍ឯក ឈិន គឹមធុយ លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ សពកញ្ញាព្រិន្ទបាលទោ វី ស្រីវ៉ែន មន្ត្រីផ្នែកអន្តោប្រវេសន៍ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជេីង សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយល័យគណនេយ្យ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ យ៉ិល សុវណ្ណ នាយរងការិយាល័យបុគ្គលិក លោក-លោកស្រីអធិការរង និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោក-លោកស្រីស្នងការរង បាននាំយកនូវសម្ភារ:និងបច្ច័យ ប្រគល់ជូនដល់គ្រួសារសពដូចជា៖
- បច្ច័យឯកឧត្តមស្នងការ ចំនួន២,០០០,០០០ររៀល អង្គរ ២៥kg ចំនួន ០៤បាវ, ទឹកសុទ្ធ ១០កេះ, ទឹកស៊ីអីវ ០២យួ, ទឹកត្រី ០២យួ, ភេសជ្ជ:pocari sweat ចំនួនន០២កេះ
-បច្ច័យសមាគមន៍មិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០រៀល
-បច្ច័យសមាគមន៍នារី ចំនួន ៤០០,០០០រៀល
-បច្ច័យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចំនួន ១,៥០០,០០០ រៀល, ទឹកសុទ្ធ ១០កេះ, ទឹកក្រូច ០៥កេះ