រដ្ឋបាលក្រុងកំពតនិងរដ្ឋបាលសង្កាត់ក្រាំងអំពិលចុះពិនិត្យការកែសម្រួលសោភ័ណភាពតាមចិញ្ចេីមផ្លូវ និងឈូសឆាយព្រៃនៅអមផ្លូវស្ថានីយ៍រថភ្លើង

35

ខេត្តកំពត ៖ កាលពីថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតតំណាងលោកអភិបាលក្រុងនិងលោក សុីវ យុត ចៅសង្កាត់ក្រាំងអំពិល រួមជាមួយក្រុមការងារដ្ឋបាលក្រុងកំពត បានចុះពិនិត្យការកែសម្រួលសោភ័ណភាពតាមចិញ្ចេីមដងផ្លូវ និងឈូសឆាយព្រៃនៅអមផ្លូវស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិស្វាយធំ ព្រមទាំងផ្លូវលានស្រូវ ក្នុងភូមិក្រាំង មានប្រវែងសរុប ២,៣០០ម៉ែត្រ ដោយចំណាយអស់ថវិកាចំនួន ១,០០០,០០០ រៀល ដោយនៅក្នុងនោះលោក អែត សារិទ្ធ បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល និងលោកចៅសង្កាត់ក្រាំងអំពិលបានចូលរួមថវិកាចំនួន ៦០០,០០០រៀល ។ យោងតាមរបាយការណ៍របស់អាជ្ញាធរសង្កាត់ក្រាំងអំពិលបានអោយដឹងទៀតថា,បន្ទាប់ក្រោយមក លោកចៅសង្កាត់ បានចុះពិនិត្យទីតាំងដាក់បង្គោលភ្លើងថ្មី និងដាក់ប្រព័ន្ធលូររំដោះទឹករបស់ម្ចាស់ក្បាលដីអមផ្លូវ នៅផ្លូវបេតុងគម្រោង ADB ដែលមានមុខកាត់ចំនួន ១ម៉ែត្រ ប្រវែង ៤៥ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំង។

បន្ទាប់មកនៅរសៀលថ្ងៃដដែល លោកសុីវ យុត ចៅសង្កាត់ក្រាំងអំពិល បានចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្តកំពត ចុះវាស់វែងផ្លូវចំនួន ០១ខ្សែ ជាប់ខាងត្បូងផ្លូវរថភ្លើង មានប្រវែង៤៨០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយធំបន្តទៀត៕