ឃា..ត់.ខ្លួនម្តាយដាច់ចិត្តស..ម្លា..ប់.កូនខ្លួនឯង ច្រ.ក.ថ.ង់.ប្លាស្ទិកបោះចោលក្នុងទឹកប្រឡាយ

824

កណ្តាល៖ ម្តាយចិត្តអ.ប្រិ.យ ដាច់ចិត្តស..ម្លា..ប់.កូនខ្លួនឯងដោយច្រ.ក.ថ.ង់.ប្លាស្ទិកបោះចោលក្នុងទឹកប្រឡាយ ដោយសារខឹងប្តីរបស់ខ្លួនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ១០នាទី នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ណាវ សៅរី ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។

តាមចម្លើយសារភាពរបស់ស្ត្រីឈ្មោះ ណាវ សៅរី ដែលត្រូវជាម្តាយ.ទា.រ.ក.ខាងលើ បានឱ្យដឹងថា៖ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ ទាបភ្លឺ ឈ្មោះ ណាវ សៅរី បានឈឺពោះពេលនោះខ្លួនបានទៅបន្ទប់ទឹកបត់ជើងធំ ស្រាប់តែសំ.រា.ល.កូ.ន.ធ្លា.ក់.ចូលក្នុងចានបង្គន់ ពេលនោះជនសង្ស័យបានយកដៃស្តាំរបស់ខ្លួនច្រ.បា.ច់.ក.ទា.រ.ក.លើកឡើងលើប្រហែលដប់នាទី ទើបជនសង្ស័យដាក់ទា.រ.ក.ចុះលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក រួចខ្លួនបានអង្គុយមើលទា.រ.ក.ប្រហែលកន្លះម៉ោងពុំឃើញទា.រ.ក.កម្រើក ហើយពុំដឹងទា.រ.ក.ស្លា..ប់ ឬរស់ ខ្លួនក៏សម្រេចចិត្តយកថង់ប្លាស្ទិកពណ៌ខ្មៅមកហើយដាក់.ទា.រ.ក.ចូលក្នុងថង់ប្លាស្ទិកនោះហើយមូរមាត់ថង់ជិត រួចលើកថង់ប្លាស្ទិកនោះដាក់ក្នុងសំពត់ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ ពេលទៅដល់មាត់ប្រលាយខ្លួនបានឈរខាងកើតគុម្ពឫស្សី រួចបោះទា.រ.ក.ខាងដែលច្រកក្នុងថង់ចូលទៅក្នុងប្រឡាយ រួចខ្លួនបានដើរត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះបានប្រហែល ០៥ នាទី ជនសង្ស័យបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ ឃើញថង់ប្លាស្ទិកដាក់ទារកនោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបើកមាត់ថង់ចាក់ទា..រ..ក.ចូលក្នុងទឹកប្រឡាយរួចខ្លួនប្រញាប់មកផ្ទះវិញព្រោះខ្លាចគេឃើញដោយពុំបានមើលថា ទារកនោះលេច ឬអណ្តែតទេ ពេលមកដល់ផ្ទះជនសង្ស័យបានងូតទឹកសំអាតខ្លួនហើយទៅធ្វើការងាររោងចក្រម្តុំផ្សារសៀមរាបដូចសព្វដង ។

មូលហេតុដែលជនសង្ស័យសម្រេចចិត្តស..ម្លា..ប់.ទា.រ.ក.នោះចោលព្រោះ ខឹងប្តីរបស់ខ្លូនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ខ្លាចក្រុមគ្រួសារបងប្អូនដឹងព្រោះខ្លួនមានផ្ទៃពោះជាមួយប្តីរបស់ខ្លូនគឺលាក់ពុំអោយក្រុមសារបងប្អូនដឹងទេ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃា..ត់.ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕