អាជ្ញាធរខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងល្បែងអនឡាញចំនួន២កន្លែង ឃា.ត់ខ្លួនមនុស្ស ១៧នាក់

34

ភ្នំពេញ ៖​ ក្រុម​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​​ចំនួន​ ១៧នាក់​ ត្រូវ​បានឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ក្រោយ​កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ ចុះបង្រ្កាប​ទីតាំងល្បែងតាមប្រព័ន្ធអ៉ីនធេីណេតចំនួន២កន្លែង។ នេះបេីយោង​តាមប្រភពព័ត៌មានពី​មន្រ្តីសាលាខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹក​ចន្ទ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំង២នេះរួមមាន៖ ទីតាំងទី១; ផ្ទះលេខ៦៣ ផ្លូវលេខ៥៣ ,និងទីតាំងទី២; ផ្ទះលេខ៦៩ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ។

មន្រ្តី​ដដែល​ បានឱ្យដឹងទៀតថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានល្អ​ រាយការណ៍​ថា៖ ទីតាំងទាំង២នេះ បានការបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធេីណេត​ យ៉ាង​រលូន​ដោយ​មិនខ្លាចពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(អូមីក្រុង​)ដែល​កំពុង​កេីន​ឡើង​ខ្ពស់​។​ ភ្លាមនោះ​កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ បានធ្វេី​ការចុះបង្ក្រាបជាក់ស្ដែងតែម្តង។

ក្រោយ​ប្រតិបត្តិការ​ កម្លាំងប្រជាការពារខណ្ឌ​បានបញ្ជូនអ្នកញៀនល្បែងទាំងនោះ និងវត្ថុតាងនៃបទល្មើសទាំងអស់ ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធីច្បាប់៕