ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញនូវសារសំឡេងមួយរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេស ដែលកំពុងធ្វើយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកសម្ដេច និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនេះគឺជាល្បិចបំបែកបំបាក់របស់ពួកគេ។
តាមរយៈសារសំឡេងដែលសម្ដេចតេជោ បង្ហាញក្រុមក្បត់ជាតិនៅក្រៅប្រទេស កំពុងណែនាំក្រុមរបស់ពួកគេឱ្យធ្វើ យុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើសម្ដេច និងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។
សម្ដេចតេជោ បានបញ្ជាក់ថា នេះគឺជាល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ។ ទង្វើដ៏អាក្រក់នេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមពួកគេនៅក្នុងប្រទេសទៅវិញទេ។ ហើយនេះ ជាផែនការរបស់មេដឹកនាំក្បត់ជាតិ ៣ជំនាន់នៅក្រៅប្រទេសដែលប្រទេសម៉ាឡេស៊ី ទើបបណ្តេញចេញពីប្រទេសនៅមុននេះបន្តិច។
ទាក់ទងនឹងក្រុមក្បត់ជាតិនៅក្រៅប្រទេសរៀនចំយុទ្ធនការវាយមកសម្ដេច និង គ.ជ.បនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានព្រមានសារជាតិថ្មីទៅដល់ក្រុមក្បត់ជាតិទាំងនោះដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលនាំឱ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងនោះទេ៕