ជុំវិញការបាត់ខ្លួន និង ការវិលត្រឡប់មកផ្ទះវិញរបស់នារីលក់នំកៅឡាន នៅស្រុកមង្គលបូរី

3131

បន្ទាយមានជ័យ: កន្លងទៅថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង អ្នកនិយមលេងសង្គមហ្វេសប៊ុក មួយចំនួន បានបង្ហោះ ផ្សព្វផ្សាយចែកចាយពត៌មានថា នារីលក់នំកៅឡាន នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ត្រូវបានជនមិនស្គាល់មុខ ចាប់ញាត់រថយន្តរួចដឹកយកទៅបាត់។

ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota  កាលពីថ្ងៃទី១៩.០៥.២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា “មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង”

អ្នកនាំពាក្យ និង ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ សូមច្រានចោលទាំងស្រុង រាល់ការចុះផ្សាយពត៌មានខាងលើ ក្រោយទទួលបានពត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាកម្លាំងផែនជំនាញព្រហ្មទណ្ឌ កម្លាំងអធិការនគរបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានបើកការស៉ើបអង្គេត និងស្រាវជ្រាវ លទ្ធផលបានបង្ហាញថា ពត៌ខាងលើគឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ប្រភពច្បាស់លាស់ ជាព័ត៌មានបំពុលសង្គម ។

ពាក់ព័ន្ធករណីខាងលើ លោកស្រី ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន  បានចេញមុខអះអាងថា ពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនគាត់ទេ នេះគឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នារីដែលគេផ្សាយពត៌មានថា បាត់ខ្លួននោះបានចេញមុខបំភ្លឺថា  នាងមានឈ្មោះ ខ្នួច ស៊ីមាន ភេទ ស្រី អាយុ ១៩ ឆ្នាំ នៅ ភូមិ ពោធិរៀង ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី កាលពីរថ្ងៃទី ១៩ ,០៥ ,២០២៣ វេលាម៉ោង១៦,៣០នាទីខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំ បន្ទាយនាងក្រោយមកខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណះ ហៅប៉ែតអាយុ២៨ឆ្នាំ នៅភូមិ ប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ រឺ ចាប់ជំរិតទេពីរព្រោះខ្លួននិងឈ្មោះ សុខវណ្ណះហៅប៉ែតនេះបានស្រឡាញ់គ្នាយូរមកហើយ គឺពួកគេទៅដើរលេងជាមួយគ្នាតែប៉ុណ្ណោះ។