នយោយបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ទឹកដី កងទ័ពរដ្ឋាភិបាលតែមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

19

កណ្តាល៖ «ក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ បានធ្វើឱ្យប្រទេសបង្រួបបង្រួមជាតិឯកភាពជាតិទឹកដី កងទ័ពរដ្ឋាភិបាលតែមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។ ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបានស្រួល សេដ្ឋកិច្ចរីកចម្រើនមានអធិប្បតេយ្យភាព ទំនាក់ទំនងល្អជាមួយប្រទេសអភិវឌ្ឍបានល្អ ប្រជាពលរដ្ឋរស់នៅស្រួលដោយគ្មានការភ័យខ្លាចសង្រ្គាម លុះត្រាប្រទេសជាតិនោះមានសុខសន្តិ ភាព។ដូចនេះ អ្វីៗទាំងអស់ស្ថិតនៅក្រោមសន្តិភាពទាំងអស់»។ នេះជាការលើកឡើងរបស់ឯកឧត្តម ណុប រ័ត្ននិមល ប្រធានគណអចិន្រ្តៃយ៍ក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សគណបក្ស ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាថ្មីចំនួន ២,៥៣០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានបន្តលើកឡើងថា នៅគ្រប់កាលៈទេសៈមេដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែជំរុញឱ្យក្រុមការងារចុះតាមមូលដ្ឋានត្រូវចុះពិនិត្យមើលពីសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយមិនបានទទួលព័ត៌មាននោះទេ។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិ ឯកភាពទឹកដី សាមគ្គីភាពរវាងខ្មែរ និងខ្មែរ មិនយកខ្មែរធ្វើជាសត្រូវ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តម ណុប រ័ត្ននិមល ក៏បានលើកឡើងពីប្រវត្តិការតស៊ូពលីកម្មជាច្រើនដំណាក់កាលរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលចេញពីភ្លើងសង្រ្គាមរបបប្រល័យពូសាសន៍ ប៉ុល ពត ដឹកនាំប្រទេសឈានទៅរកសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដូចសព្វថ្ងៃនេះ។

ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានជឿជាក់ផ្ដល់យុត្តិធម៌ដល់ការដឹកនាំដ៏ត្រឹមត្រូវ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមគ្នានោះ ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវសមាជិក សមាជិកបក្សអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជូនគណបក្សប្រជាជសារនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនជានិរន្ត។

ក្នុងពិធីនោះ ឯកឧត្តម ណុប រ័ត្ននិមល ក៏បានឧបត្ថម្ភថវិការមួយចំនួនជូនដល់សមាជិក សមាជិកថ្មី អាជ្ញាធរកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ស្រុកក្រុមយុវជនផងដែរ៕