ខ្លាំងមែនទោះបីមេឃុំគគីធំមិនហ៊ានស៊ីញ៉េ ក៏ក្រុមឈ្មួញយកគ្រឿងចក្រជាច្រើន គ្រឿងឈូសឆាយទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ…!

47

កណ្ដាល៖ គ្រឿងចក្រជាច្រើនគ្រឿងត្រូវបានឈ្មួញកំពុងសម្រុកឈូសឆាយវាទទន្ទ្រានកាប់បំផ្លាញយកដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននូវរដូវទឹកឡើង ដែលបច្ចុប្បន្នបានក្លាយជាវាលរហោស្ថាន ទៅជាដីនិងស្រះសម្រាប់ជួលបាត់ទៅហើយ។

ប្រភពដដែលបានបន្ថែមទៀតថា តំបន់មាត់បឹងនោះអ្នកស្រុកតែងឲ្យឈ្មោះថា បឹងស្លាបចង្វា ឬទំនប់ទទឹង ដែលស្ថិតនៅក្នុងភូមិគគីធំ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហើយបច្ចុប្បន្នដីនេះ បានប្រែកាយក្លាយខ្លួនជាកម្មសិទ្ធរបស់ក្រុមឈ្មួញបាត់ទៅហើយដែលក្រុមឈ្មួញទាំងនោះមិនអនុញ្ញាតិឲ្យពលរដ្ឋចូលអាស្រ័យផល និងរកត្រីដូចសព្វដងទៀតទេ។

បើតាមលោក ចាន់ ធូ មេឃុំគគីធំ បានឲ្យដឹងដែរថា ដីបឹងនោះ វាអញ្ចេះទេ ពេលក្រុមហ៊ុនដឹកគ្រឿងចក្រចូលមកឈូសឆាយទើបគេយកច្បាប់មកឲ្យលោកសុីញ៉េ ហើយលោកបានប្រាប់ថា លោកមិនហ៊ានសុីញ៉េទេ ទាល់តែសុំច្បាប់ពីស្រុកយកមកសិន ទើបលោកហ៊ានសុីញ៉េប្រថាប់ត្រា ហើយមកទល់និងថ្ងៃនេះហើយ លោកនៅមិនទាន់ឃើញច្បាប់ធ្លាក់មកទេ ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពឈូសឆាយដដែល ហើយក្រុមហ៊ុននោះជារបស់លោកជំទាវ ឡោក ខេង។ លោកអត់ហ៊ានសុីញ៉េទេ តែលោកបានចារឲ្យទៅសុំស្រុកសិនមក។

បើតាមលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភានេះ តាមរយ:ទូរស័ព្ទដែរថា លោកសួរចំណុចនេះខុសហើយ គឺជាដីក្នុងចំណុច ពោធិ៍មៀវ ទំនប់ទទឹង មិនមែនទទឹងថ្ងៃទេ បងចុះទៅយកព័ត៌មានចុះ ដោយសារតែកន្លែងនោះវាពុំមែនដីរដ្ឋទេ ហើយដីនេះទៀតសោធន៍ គឺកំណត់ខាងធនធានទឹកគេបានទទួលស្គាល់ហើយ និងខាងខេត្តក៏បានចេញនូវ ស.ជ.ណ ហើយដែរ ហើយដីនេះក៏ជាដីរបស់ប្រជាពលរដ្ឋលក់ឲ្យលោកជំទាវ ឡោក ខេង អស់ហើយដែរ ពួកគាត់មិនប្ដឹងផ្ដល់អីដែរ។

ទាក់ទិនករណីខាងលើនេះ បើយោងតាមសម្ដីរបស់លោកមេឃុំគគីធំ ចាន់ ធូ ឃើញថា ក្រុមហ៊ុនខាងលើនេះដឹកគ្រឿងចក្រយកមកឈូសឆាយទាំងបំពាន ដោយមិនទាន់បង្ហាញច្បាប់ជូនអាជ្ញាធរមូលដ្ឋានឲ្យបានឃើញផង ថ្លើមធំហ៊ានឈូសឆាយទាំងបំពាន អាងអំណាច បុណ្យស័ក្ត លុយកាកជាអ្នកធំ យកមកគ្របលើអាជ្ញាធរទាំងស្រុងតែម្ដង៕