ខេត្តកំពត÷រដ្ឋបាលក្រុងកំពត ពិនិត្យឃេីញមានការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អំពីបញ្ហា ការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពត ។
រដ្ឋបាលក្រុងកំពតសូមបំភ្លឺដូចខាងក្រោម ៖
១/ ការរៀបចំប្រព័ន្ធលូក្រុងកំពត ជាគម្រោងរបស់ ADB ក្នុងនោះ ADB បានអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតក្នុងសង្កាត់ក្រាំងអំពិលដែលនៅក្នុងក្រុងកំពតទាំងមូលពាក់ព័ន្ធទឹកកខ្វក់ត្រូវបានបញ្ជួនទៅអាងចំរោះរួចជាមុនសិនទេីបបញ្ជួនទឹកនោះទៅសមុទ្រ ។
២/ សព្វថ្ងៃនេះប្រព័ន្ធលូរបស់ ADB បាននឹងកំពុងរៀបចំតបណ្តាញតាមគោលដៅនីមួយៗ ប៉ុន្តែមិនទាន់តភ្ជាប់រវាងប្រព័ន្ធលូដែលមានស្រាប់នោះទេ។
៣/ ឆាប់ៗខាងមុខនេះ គម្រោងរបស់ADB នឹងតភ្ជាប់ប្រព័ន្ធលូទាំងអស់ដែលបានបង្ហូរចូលទៅក្នុងព្រែកដេីម្បីចូលអាងចំរុះបហរព្រឹត្តិកម្មទាំងអស់ ។ តាមការបញ្ជាក់របស់លោកលាង រឿនសុធី អភិបាលក្រុងកំពតនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះថា,សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ជាពិសេសបងប្អូនដែលរស់នៅក្នុងមូលដ្ឋានក្រុងកំពត ខេត្តកំពតទាំងអស់មុននិងធ្វើការផុសនូវរូបភាពផ្សេងៗសូមមេតាសួនាំមកអាជ្ញាធរមូលដ្ឋានឫមន្ត្រីជំនាញជាមុនសិនមុនធ្វើការចុះផ្សាយ។ លោកអភិបាលក្រុងបានបន្តអោយដឹងទៀតថា,ការផុសដោយគ្មានមូលដ្ឋានច្បាស់លោះគឺនាំអោយប៉ះពាល់ដល់កិត្តិយសរបស់ខេត្តរបស់ខ្លួន៕