បែកធ្លាយ ខុនដូ មុីឡាន កុងគ័ន ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់

1177

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ខុនដូ មុីឡាន កុងគ័ន ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសំបុកលេងល្បែងសុីសងខុសច្បាប់ដ៏ធំមួយកន្លែងដែលមានបៀរអុងឌូ សុីគូថៃ និងល្បែងផ្សេងទៀតដ៏ធំ កំពុងត្រូវបានក្រុមអ្នកលេងល្បែង លេងភ្នាល់ចាក់ប្រាក់ ចាញ់ឈ្នះ រាប់ពាន់ដុល្លារ ក្នុងមួយថ្ងៃៗ ។

ដែលមានឈ្មោះ ប៊ូ សុខេន ហៅ ចែមុំ ជាមេខ្លោង កំពុងតែបើកដំណើរការយ៉ាងរលូន ។

ប្រភពព័ត៌មានបានបន្តទៀតថា ទីតាំងខាងលើនេះ គឺគេលេងនៅជាន់ទី ៦ ដោយអនុញ្ញាតឲ្យអ្នកលេងដាក់ឡាន និងម៉ូតូ នៅកន្លែងផ្សេងគ្នា ឬជិះម៉ូតូកង់បីមកលេង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែខាងក្នុងវិញគឺកំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង ។ ចំពោះអ្នកចេញចូលត្រូវតែមានកាតឡើងជណ្តើរយន្ត និងជនប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ ។ ប្រភេទល្បែងដែលភ្នាល់លេងនោះ មានលេងបៀរអុងឌូ ក្នុង ១ទឹកចាប់ ១០ម៉ឺនរៀល ឡើងទៅ និងមានល្បែងផ្សេងទៀត មានទាំងជនជាតិចិនផងដែរ ។