ឃា.ត់ខ្លួនបុរសជនជាតិចិន ចំនួន ពីរនាក់ ក្លែងបន្លំខ្លួន ជាព្រះសង្ឃដើរលក់អង្កាំ និងចូលផ្ទះអ្នកស្រុក មិនកោតក្រែង ទាំងម្ចា.ស់ផ្ទះ មិនបានអនុញ្ញាត

192

ខេត្តបាត់ដំប.ង៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ រួមសហការជាមួយសមត្ថកិ.ច្ចនគរបាលក្រុងបាត់ដំប.ង បានចុះស្រាវជ្រាវឃា.ត់ខ្លួនមនុស្សចំនួន០២នាក់ ដែលតាំងខ្លួនជាសង្ឃ នៃសាសនាជនជាតិចិន ដើរលក់ខ្សែអង្កាំ ដោយកំហិតតម្លៃ និងចូលផ្ទះប្រជាពលរដ្ឋ មិនកោតក្រែង ទាំងម្ចា.ស់ផ្ទះ មិនបានអនុញ្ញាត នាំឱ្យពលរដ្ឋ កេីតនូវក្តីព្រួយបារម្ភខ្លាំ..ង ពីសុវត្ថិភាព ពិសេសកូនចៅ ឃា.ត់ខ្លួនបានហើយនៅចំណុចផ្ទះ.សំ.ណា.ក់បាយ័ន ស្ថិតនៅសង្កាត់ស្វា..យប៉ោ ក្រុងបាត់ដំប.ង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិ.ច្ចបានឱ្យដឹងថា ជនជាតិចិនដែលត្រូវឃា.ត់ខ្លួនរួមមាន៖ ទី១. ឈ្មោះ យ៉ាន ហ្វេងឡុង YAN FENGLONG អាយុ៦២ឆ្នាំ និងទី២.ឈ្មោះ លី រ៉ុងឆាង LI RONGCHANG អាយុ៦១ឆ្នាំ។ ប្រភពដដែលបន្តថា តាមការស្រាវជ្រាវបឋម ពួកគេមិនមែនជាព្រះសង្ឃក្នុងសាសនាទេ ប៉ុន្តែគាត់បានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជា ជាច្រើនដងតាំងតែពីឆ្នាំ២០១៧មកម៉្លេះ ហើយថ្មីៗនេះ បានចូលមកទៀតក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយទិញខ្សែអង្កាំពីប្រទេសចិន មកដើរលក់តាមផ្ទះដោយពេលខ្លះ គឺចូលលក់ដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង ដោយមិនញញើតក្រែងអ្វីទ្បើយ។

សូមជម្រាបថា តាមប្រភពពីសមត្ថកិ.ច្ចបានបញ្ជាក់បន្ថែមថា កាលពីចុងឆ្នាំ២០១៨ សមត្ថកិ.ច្ចនគរបាលខេត្តកំពង់ស្ពឺ ធ្លាប់បានឃា.ត់ខ្លួនបុគ្គលខាងលើនេះម្ដងរួចមកហើយ ក្នុងករណីដូចគ្នានេះ។ ហើយបច្ចុប្បន្នសង្ឃចិនក្លែងក្លាយ០២នាក់នេះ ត្រូវបានសមត្ថកិ.ច្ចខេត្តបាត់ដំប.ងឃា.ត់ខ្លួន និងរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕