ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ នា ព្រឹកថ្ងៃពុធទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជឿលើការឈ្លានពានវប្បធម៌នោះទេ ប៉ុន្តែអ្វីដែលគួរឱ្យភ័យខ្លាចនោះ គឺការទទួលយកវប្បធម៌របស់គេដោយស្ម័គ្រចិត្ត ហើយជារឿ.ងដែលត្រូវប្រុងប្រយ័ត្ន…។
ថ្. លែងក្នុងពិធីនោះ សម្តេចតេជោបានសង្កត់ធ្ង.ន់ថា៖ «ខ្ញុំ[..]ធ្លាប់ប្រតិកម្មនឹងខ្សែភាពយន្តមួយ ស្លៀកពាក់មិនដឹងជាសម័យណា រួចថាវាមានសម័យកាលរបស់វា។ ខ្ញុំ[..]ថាឱ្យឆ្លើយឱ្យខ្ញុំ អាស្លៀករបៀបហ្នឹងសម័យណា..? អត់ហ៊ា.នឆ្លើយ តាំងពីសម័យហ្នុងរហូតមកដល់ជាង១០ឆ្នាំហើយ អត់ហ៊ា.នឆ្លើយទេ..! ប្រយ័ត្នឱ្យមែនទែន[..]អាកន្លែងហ្នឹង!» បន្ថែមលើនេះ សម្តេចតេជោ បញ្ជាក់បន្ថែមថា សម្តេចមិនជឿលើភាពក្លាយដែលជាការឈ្លានពាននៃវប្បធម៌ឡើយ ព្រោះវប្បធម៌មិនអាចឈ្លានពានបានទេ តែការទទួលយកដោយស្ម័គ្រគឺជារឿ.ងដែលគួរឱ្យបារម្ភ និងភ័យខ្លាច។ « ភាពក្លាយ[..]ខ្ញុំមិនជឿថា ជាការឈ្លានពានវប្បធម៌ទេ ប៉ុន្តែអ្វីដែលគួរឱ្យភ័យខ្លាចគឺ ការទទួលយកដោយការស្ម័គ្រចិត្ត..!»។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះប.ណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល ជា អត្តសញ្ញាណជាតិ។ ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រ.កាសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១,៥លាននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន២ទៅ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្ដង។ ដូច្នេះ ប្រជាពលរដ្ឋត្រូវរ.ក្សាសន្តិភាពឱ្យបានល្អ ព្រោះបើគ្មា.នសន្តិភាពទេ យើងមិនអាចធ្វើការបណ្តុះប.ណ្តាលធនធានមនុស្សបានឡើយ។ «អ្វីៗទាំងអស់ គឺត្រូវរស់នៅក្រោមសន្ដិភាព បើគ្មា.នសន្ដិភាពគឺត្រូវរ.ត់ក្រោមគ្រា.ប់ផ្លោងហើយ។ ដូចនេះ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ យើងត្រូវរ.ក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី…៕