ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី កាលពីម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀត ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។
បើតាមប្រភពថា លោក ថេង សាវឿន, លោក ថាន់ ហាច និងលោក ញ៉ិល ភាព ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្នរយៈពេល៦ខែ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរីស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាពខុសច្បាប់ នៅក្រុងបានលុង ខេត្តរតនគិរី។