លោកចៅហ្វាយក្រុងដូនកែវទើបចុះចាប់បានរថយន្តដឹកដី៣គ្រឿង ខណៈបឹងតុំកំពុងត្រូវបានគេលួចចាក់ដីលុបជាច្រើនកន្លែង

28

តាកែវ៖ លោក កង អាណាន់ ជាអភិបាលក្រុង ទើបចុះទៅចាប់ឃាត់រថយន្តដឹកដីបានចំនួន៣គ្រឿងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈមានសេចក្តីរាយការណ៍ថា មានក្រុមឈ្មួញបានកំពុងលួចចាក់ដីលុបបឹងតុំ ស្ថិតនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាននៅមុននេះ។

ប្រភពព័ត៌មានបានបន្តថា ដីជាច្រើនម៉ែត្រការ៉េ និងច្រើនទីតាំងត្រូវបានគេលួចចាក់ដីលុបនៅចំណុចបឹងតុំជាបន្តបន្ទាប់ ដោយខ្លះបានចេញជារូបរាងទៅហើយ។

ប្រភពបន្តថា ករណីដឹកដីទៅចាក់លុបបឹងតុំមានចម្ងល់ពីមហាជនថា ចំណាត់ការរបស់អាជ្ញាធរ ដូចជាមិនសម ខណៈម្ចាស់ដីដែលជួលរថយន្តដឹកដី មកចាក់លើទីតាំងខ្លួននោះ ដូចមិនឃើញឃាត់ខ្លួនសួរនាំ ឃើញចាប់តែរថយន្តដែលដឹកដីមកចាក់ទៅវិញ៕