មន្ត្រីជំនាញចុះបញ្ជាអោយរុះរើ កន្លែងអាជីវកម្មពិឃាតសត្វឆ្កែយកសាច់លក់ ក្នុងខេត្តបន្ទាយមានជ័យ ដែលកន្លងមកធ្លាប់ពិឃាតសត្វឆ្កែជិត៣០០ក្បាលក្នុងមួយថ្ងៃ

28

ខេត្តបន្ទាយមានជ័យ : ក្រោយ​ពី​ធ្វើ​កិច្ចសន្យា ម្ចាស់​អាជីវកម្ម​ពិ​ឃាតសត្វ ឆ្កែលក់មន្ត្រី​ជំនាញត្រូវ​បាន​បញ្ជានិងបញ្ឈប់សកម្មភាពជាបន្ទាន់ រួច​ចាកចេញ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​ស្រុក​ព្រះនេត្រព្រះនិង​ស្រុក​ស្វាយចេក​។

ក្រោយ​ពី​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​មាន​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) ចេញ​លក់​តាម​បណ្តា​ខេត្ត​ក្នុង​១​ថ្ងៃ​ចាប់ពី​២០០​ក្បាល​ទៅ​៣០០​ក្បាលមក ដែល​មាន​២​ទីតាំង​ដោយឡែក​ពី​គ្នា ក្នុង​នោះ​១​កន្លែង​ស្ថិត​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក និង​១​កន្លែង​ទៀត​ស្ថិត​ភូមិ​ព្រីង​កោង ឃុំបុស្បូវ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៣ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ម្ចាស់​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) ត្រូវបញ្ឈប់សកម្មភាពនិងសម្លាប់សត្វ​សុនខ និង​ដើរ​ដូរ​ឆ្នាំង​ទិញ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បើ​ស្រាវជ្រាវ​ដឹង ឬ​ឃើញ នឹង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​។

ប្រភពព័ត៌មានតាម​សម្ដី​អាជ្ញាធរ​ភូមិ​-​ឃុំ គឺ​អ្នក​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​)​នេះ មក​ធ្វើ​អាជីវកម្ម​អស់រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ (​ដែល​លួចលាក់​ធ្វើ​) ខណៈ​មន្ត្រី​ជំនាញ​មិន​បានដឹង​នោះ​ទេ ។ទីតាំង​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក គឺ​ជួល​ដី​អនុ​ភូមិ និង​ទីតាំង​ភូមិ​ព្រីង​កោង ឃុំបុស្បូវ ស្រុក​ព្រះនេត្រព្រះ ចំណែក​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សុនខ​នេះ ក្រោយ​ធ្វើ​កិច្ចសន្យា​ហើយ ពួក​គាត់​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឯ​ខេត្តកំពង់ចាម​៕