ព័ត៌មានបឋម÷ មុននេះបន្តិចមានជនសង្ស័យ៤នាក់ប្រដាប់ដោយអាវុធភ្ជង់ប្លន់ស្រ្តីអ្នកលក់មាសអស់ប្រមាណ ជិត20មុឺនដុល្លាអាមេរិក!

56

ភ្នំពេញ÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា,មុននេះបន្តិចមាន

ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ មានជនសង្ស័យ៤នាក់ មានអាវុធ កាំភ្លើង ២ដើម ភ្ជង់ប្លន់ ស្ត្រីអ្នកលក់មាសដែលកំពុងធ្វើដំណើរចេញពីផ្ទះ របស់គាត់ទៅបើកតូបលក់ ខណៈដើបាន ពាក់កណ្ដាលផ្លូវក៏មានក្រុមជនសង្ស័យមកភ្ជង់ប្លន់ យកកាបូបស្ពាយរបស់គាត់នឹងបានវាយទៅលើ ជនរងគ្រោះបែកក្បាលហូរឈាមជោគខ្លួន ។ ជនសងស្ស័យប្លន់បាន លុយ និង មាស សរុបតម្លៃប្រមាណ ជិត20មុឺនដុល្លាអាមេរិក រួចរត់គេចខ្លួនបានសម្រេច ។ កើតហេតុ នៅផ្លូវបេតុង ខាងក្រោយផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕