មជ្ឈដ្ឋានរិះគន់ក្រុមហ៊ុនទឹកស្អាត់ស្រុកកោះធំ មិនទទួលលុយរៀល ដែលជារូបិយប័ណ្ណរបស់ជាតិ

261

កណ្តាល៖មានការចែករំលែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គម ជុំវិញករណីក្រុមហ៊ុនទឹកស្អាត់ស្រុកកោះធំ មិនទទួលលុយរៀល ដែលជារូបិយប័ណ្ណរបស់ជាតិ ។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុក របស់ព្រះសង្ឃមួយអង្គព្រះនាម ហ៊ាង ប្រុសខួច គង់នៅវត្តតកោះវាំងកែវអណ្ដែត បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរខ្លឹមសារទាំងស្រុងថា៖ “ញាតិញោម អាត្មាសុំសួរ បន្តិច ក្រដាសប្រាក់៥00រៀល គេលែងចាយហើយមែនទេឬ សូមញាតិញោមជួយប្រាប់ផង ពេលទៅបង់ទឹកស្អាតគេអត់យកទេ (សូមក្រុមហ៊ុន ជួយបំភ្លឺផងប្រាប់ផង) តើមកពី បុគ្គលិក ឬ ក៏ជាគោលការណ៍របស់ក្រុមហ៊ុន”។

ជុំវិញករណីនេះ មានមហាជនជាច្រើនជជែក វែកញែកគ្នាទៅលើករណីនេះ ខណៈមានមតិខ្លះបែបក្នុងន័យលេងសើចថា បើតាមគិតទៅប្រហែលបុគ្គលិកខ្ជិលរាប់លុយហើយ នេះជាក្រដាស ៥០០រៀលចុះទម្រាំ ក្រដាស១០០រៀលទៀតនោះ ។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនោះដែរអង្គ ភាពយើងមិនមែនលេខទូរសព្ឌ័ខាងក្រុមហ៊ុនទឹកស្អាត ដើម្បីសុំការបំភ្លឺបាននៅឡើយទេ ៕