សម្តេចក្រឡាហោម ស ខេង ប្រ.កាស.ពី ការជាសះស្បើយពីជំងឺកូវីដ១៩ និងបង្ហាញ វត្តមានជាសាធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ

23

(ភ្នំពេញ)៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ឲ្យដឹងថា សម្តេចបានជះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីសម្រាក​ព្យា.បាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ។

បន្ទាប់ពីជាសះស្បើយ សម្តេចក្រឡហោមក៏បានបញ្ជាក់ថា សម្តេចនឹងចា..ប់ផ្តើមបង្ហាញវត្តមានជាសារធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។តាមរយៈ Facebook ផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធា.នសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការ​ព្យា.បាល។

ចា..ប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។

ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យ​ព្យា.បាលខ្ញុំ និងសូមអរគុណជាអនេកផងដែរ ចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។

ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រ.ការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរអរគុណ!»៕