ភ្នំពេញ ៖ យោងតាមការប្រ.កាសស្វែងរ.កកុ.មារាលក់ផ្កាកាលពីថ្ងៃទី១៤ ឧសភា របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ អ.ម.ត. ខេត្តបាត់ដំប.ង បានរ.កឃេីញ និងចុះដល់ផ្ទះកុ.មារា រុន ភារម្យ ហៅរ៉យ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំប.ង ដោយបាននាំនូវអំណោយមួយចំនួនជាគ្រឿ.ងឧបភោគបរិភោគដល់កុ.មារា និងក្រុមគ្រួសារ។
ជាមួយនេះ លោកបណ្ឌិត គ្រោងជួបផ្ទាល់ជាមួយកុ.មារា និងក្រុមគ្រួសារ ក្នុងពេលឆាប់ៗខាងមុខ ដេីម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួ..យបន្ត។
សូមបញ្ជាក់ថា: កន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះថា , រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន
ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំប.ងកាលពីថ្ងៃសុក្រ.កន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។ខ្ញុំបានបក់ដៃហៅគាត់អោយចូលមកក្បែរដើម្បីសួរនាំអំពីគាត់ ហើយក៏ទិញផ្ការបស់គាត់ទាំងអស់ដើម្បីចែកជូនប្អូនៗដែលនៅក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍… ភ្លាមនោះគាត់បានសំពះអរគុណ ព្រមទាំងស្ទុះមកអោបខ្ញុំដោយទឹកមុខសប្បាយរីករាយ មុននឹងគាត់លាខ្ញុំចេញទៅ។ កា..យវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿ.ងជីវិតរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន
ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារ.ក៏មិនបានយកព័ត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានអោយក្រុមការងារស្រាវជ្រាវរ.កក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួ..យគាត់យ៉ាងណាខ្លះទៀត។
(អរគុណបងប្អូនដែលផ្ញើររូបថតប៉ុន្មានសន្លឹកនេះមកអោយខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរ.កក្មួយប្រុស) ៕