ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៦និង៤៦នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងវត្តខ្វាន់ទៀង ស្ថិតនៅភូមិខ្វាន់ទៀង សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណី បុរសម្នាក់មានអាការៈប្លែកៗខុស.ពីធម្មតា ក៏ត្រូវម្តាយក្មេក និងប្រពន្ធនាំទៅស្រោចទឹកនៅឯវត្ត ស្រាប់តែបុរសរូបនេះយកឈើច្រ.ត់វា.យទៅលើព្រះគ្រូចៅអធិការ ប.ណ្តាលឱ្យបែ.កចុងចិញ្ចើម និងប.ង្កការភ្ញាក់ផ្អើលកើតឡើង តែម្តង ។
លោកវរសេនីយ៍ទោ អ៊ាត គឹមអ៊ាន់ អធិការរងស្រុកប្រាសាទបល្ល័ង្កទទួលផ្នែកព្រ.ហ្ម.ទ.ណ្ប្រាប់ថា ជនសង្ស័..យឈ្មោះ បូ សុខណាត ភេ..ទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធឈ្មោះអឿន សុគង់ អាយុ២៦ឆ្នាំ និងមានកូនស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅភូមិម្រាក(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ចំណែកព្រះគ្រូចៅអធិការវត្តខ្វាន់ទៀងដែលរ.ងគ្រោះព្រះនាម ឌឿន កែវឡាយ ។លោកអធិការរងស្រុកបានបន្តថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់ជនសង្ស័..យ ដោយសារតែឃើញជនសង្ស័..យមានអាការៈប្លែកៗខុស.ពីធម្មតានោះ ទើបម្តាយក្មេក និងប្រពន្ធរបស់ជនសង្ស័..យក៏បាននាំជនសង្ស័..យទៅរ.កព្រះគ្រូចៅអធិការវត្តខ្មាន់ទៀងខាងលើ ដើម្បីស្រោចទឹកប្រោះព្រំ និងស្តោះផ្លុំឲ្យ ទៅតាមអបិយជំនឿ ។
ខណៈពេលទៅជួបនឹងព្រះចៅអធិការវត្ត ស្រាប់តែនៅសុខៗជនសង្ស័..យក៏ទាញបានឈើច្រ.ត់របស់ព្រះចៅអធិការ វា.យទៅលើព្រះអង្គ ប.ណ្តាលឲ្យរងរ.បួ.សបែ.កចុងចិញ្ចើម ។លោកបញ្ជាក់ថា កន្លងមក ជនសង្ស័..យក៏ធ្លាប់ជាប់ពន្ធនាគារពីបទប.ង្កហិ.ង្សាដោយចេតនាមានប្រើប្រាស់អាវុ.ធម្តងមកហើយដែរ។ក្រោយពីប.ង្កហេតុរួច ជនសង្ស័..យត្រូវបានឃា.ត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿ.ងចា.ត់ការតាមនីតិវិធី ៕