ទីតាំងបង្កប់ល្បែងសុីសងដុះស្លែជ្រកក្រោមផ្លាក “យីហោ” ក្រុមហ៊ុន សុឹង វៃ មានទូរហ្គេមបាញ់ត្រី និង បៀរការ៉ាត់ បើកដំណើរការឡើងវិញហើយ !!!

33

ភ្នំពេញ ៖ ទីតាំងល្បែងស៉ីសងទាំងនេះតើអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌ៧មករា មានបានជ្រាបដែរឬនៅ មានទីតាំងលួចលេងល្បែងសុីសង គ្រប់ប្រភេទ មួយកន្លែង សម្បូរ ទៅដោយជនបរទេស លួចបង្កប់ល្បែងដែលមាន “យីហោ” ក្រុមហ៊ុន សុឹង វៃ មួយកន្លែង នៅ តាមបណ្ដោយផ្លូវ លេខ 232 កែងនិង ផ្លូវ 115 ស្ថិតនៅ ក្នុង សង្កាត់ បឹងព្រលិត ខណ្ឌ 7 មករា រាជធានីភ្នំពេញ បានចាប់ដំណើរការឡើងវិញជាធម្មតា។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធសូមមានវិធានការ និងឆន្ទះក្នុងការដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឬ បង្ក្រាបតាមការគួ ដោយ យោងប្រភពច្បាស់ការណ៍ពីប្រជា ពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹថា មានទីតាំងបង្កប់លេងល្បែងស៊ីសង់ គ្រប់ប្រភេទមានទូរហ្គេមបាញ់ត្រីនិងបៀរការរ៉ាត់ បែបកាស៊ីណូថែមទៀតផង ។

សូមបញ្ជាក់ថាទីតាំងខាងលេី ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវ លេខ 232 កែងនិង ផ្លូវ 115 ស្ថិតនៅ ក្នុង សង្កាត់ បឹងព្រលិត ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។ ក្រោយពីទទួលព័ត៌មានអ្នកកាសែតបានចុះទៅដល់ទីតាំងផ្ទាល់ដោយទទួលព័ត៌មានពីពលរដ្ឋថា មានការបើកលេងល្បែងសុីសងមានជនបរទេសចេញចូលលេងញឹកញាប់ ហេីយក៏បានដើរចូលលេង ទាំងយប់ទាំងថ្ងៃផងដែរ ហេីយទីនោះក៏មានសន្តិសុខ យ៉ាងការតឹងរឹងថែមទៀតផង។

ពាក់ព័ន្ធករណីល្បែងស៊ីសង កំពុងតែដំណើរការទាំងយប់ទាំងថ្ងៃ ក្នុងខណ្ឌ៧មករា និងបានជ្រាបដល់លោក ថេង សុថល អភិបាលនៃគណៈអភិបាលខណ្ឌ និង លោក នេត សុីថុន អធិការដ្ឋាននគរបាលខណ្ឌ៧មករា សូមចុះត្រួតពិនិត្យ និង មានចំណាត់ការបង្ក្រាប ដែលឬទេ..?

ព្រោះទីតាំងខាងលេី នៅតែបន្តបើកលេងដោយមិនខ្លាចញញើត និង មិនគោរព អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ថ្នាក់ដឹកនាំ ឱ្យបិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត និងខុសច្បាប់។ ពលរដ្ឋជាច្រើនក៏ ស្នើសុំដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបទីតាំង មួយកន្លែងនេះ ដែលកំពុងតែលួចលាក់បើក ដំណេីរ ការ ល្បែងសុីសង មិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែក អនុវត្តន៍នៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ៕