ទីតាំងបង្កប់ល្បែងសុីសងដុះស្លែនៅតាមបណ្ដោយផ្លូវ១១៣ ភូមិព្រែកទា មានទាំងទូរហ្គេមបាញ់ត្រី និង បៀរការ៉ាត់ បើកដំណើរការយ៉ាងរលួនមិនរំខានដល់សមត្ថកិច្ច

19

ភ្នំពេញ ៖ តើអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌពោធិ៍សែនជ័យ មានបានជ្រាបដែរឬនៅ មានទីតាំងលួចលេងល្បែងសុីសង គ្រប់ប្រភេទ មួយកន្លែង សម្បូរ ទៅដោយជនជាតិ និងខ្មែរ ចូលលេងយ៉ាងសប្បាយអើងកង មិនរំខានដល់បងសមត្ថកិច្ច ដែលមានទីតាំង នៅ តាមបណ្ដោយផ្លូវ លេខ ១២៣  ស្ថិតនៅផូមិព្រែកទា  សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហាក់បីដូចជាអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការ និងឆន្ទះក្នុងការដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឬ បង្ក្រាបតាមការគួរទាល់តែសោះ។

យោងប្រភពច្បាស់ការណ៍ពីប្រជា ពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹកថា មានទីតាំងបង្កប់លេងល្បែងស៊ីសង់ គ្រប់ប្រភេទមានទូរហ្គេមបាញ់ត្រីនិងបៀរការរ៉ាត់ បែបកាស៊ីណូ នៅផ្លូវ ១១៣ ស្ថិតនៅ ភូមិព្រែកទា សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពីទទួលព័ត៌មានអ្នកកាសែតបានចុះទៅដល់ទីតាំងផ្ទាល់ដោយសង្ស័យ មានការបើកលេងល្បែងសុីសងជនបរទេសចេញចូលញឹកញាប់ ហេីយក៏មានអ្នកចូលលេងល្បែង ទាំងយប់ទាំងថ្ងៃផងដែរ ហេីយទីនោះក៏មានសន្តិសុខ យ៉ាងតឹងរឹងថែមទៀតផង។

ពាក់ព័ន្ធករណីល្បែងស៊ីសង កំពុងតែដំណើរការទាំងយប់ទាំងថ្ងៃ ក្នុងខណ្ឌពោធិ៍សែនជ័យ និងបានជ្រាបដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមចុះត្រួតពិនិត្យ និង មានចំណាត់ការបង្ក្រាប ដែលឬទេ..?

ព្រោះទីតាំងខាងលេី នៅតែបន្តបើកលេងដោយមិនខ្លាចញញើត និង មិនគោរព អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ថ្នាក់ដឹកនាំ ឱ្យបិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត និងខុសច្បាប់។ ពលរដ្ឋជាច្រើនក៏ ស្នើសុំដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបទីតាំង មួយកន្លែងនេះ ដែលកំពុងតែលួចលាក់បើក ដំណេីរ ការ ល្បែងសុីសង មិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែក អនុវត្តន៍នៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ៕