ម៉ូស្គូ៖ នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអបអរខួបលើកទី ៧៨ នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរទៅលើពួកណាស៊ី លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសន្ទរកថាផ្ទាល់ថា៖
– សង្រ្គាមមួយត្រូវបានផ្ទុះឡើងប្រឆាំងនឹងរុស្ស៊ីម្តងទៀត ប៉ុន្តែប្រទេសនេះនឹងធានាសន្តិសុខរបស់ខ្លួន ។
– លោកខាងលិច ភ្លេចពីរបៀបដែលពួកណាស៊ីបានចាញ់រុស្ស៊ី ឥឡូវនេះពួកគេកំពុងរុញឲ្យរុស្ស៊ីធ្វើវាម្តងទៀត ខណៈអ៊ុយក្រែន បានក្លាយជាចំណាប់ខ្មាំងរបស់លោកខាងលិច ។
– គ្មានអ្វីខ្លាំងជាងស្នេហាជាតិមាតុភូមិទេ គ្រប់គ្រួសារ ចងចាំវីរជននៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់យើង ។
– ដូចមនុស្សភាគច្រើនដែរ យើងចង់បានអនាគតសន្តិភាព សេរីភាព និងស្ថិរភាព ប៉ុន្តែយើង បដិសេធចំពោះអំពើភេរវកម្មអន្តរជាតិ ហើយយើងនឹងការពារប្រជាជននៅ Donbass ៕