ចា..ប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ស្ថានភាពធា..តុអាកាស នៅកម្ពុជា និងធ្លាក់ចុះកម្តៅ បន្តិច និងមានភ្លៀងពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

22

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធា..តុអាកាស ចា..ប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះ ក្រសួងបញ្ជាក់ថា ស្ថានភាពធា..តុអាកាស នៅកម្ពុជា និងធ្លាក់ចុះកម្តៅ បន្តិច និងមានភ្លៀងពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបញ្ជាក់ថា អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រ.កម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប ពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។លក្ខណបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C * អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៦ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យប.ង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕