មន្ត្រីនៅច្រ.កព្រំដែន ត្រពាំងស្រែ-វ៉ាលឺ រ.ត់ខ្វែងដៃខ្វែងជើងបិត ព័ត៌មាន រឿ.ង ដឹកថ្មម៉ាបពី ទឹកដីកម្ពុជា នៅពេលយប់ ឆ្លងទៅប្រទេសវៀតណាម ហាក់មានភាព មិនប្រ.ក្រតី ខណះ មន្ត្រីគយថា គេរ.ត់ឯកសារត្រឹមត្រូវ

35

ខេត្តក្រចេះ ៖ តាមសេចក្តីរាយការណ៏ ពី ច្រ.កទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះ  បានឲ្យដឹងថា ក្រោយពី មាន បណ្តាញស.ព័ត៌មាន  បានផ្ស.ព្វផ្សាយ   ទីផ្សារថ្មម៉ាប ឆ្លងទៅវៀតណាមតាមច្រ.កត្រពាំងស្រែ-វ៉ាលឺ?   ហាក់មានភាព មិនប្រ.ក្រតី  ត្រូវបាន គេទម្លាយថា   ក្នុង១យប់ៗ មានរថយន្តរាប់រយគ្រឿ.ង ដឹកថ្មម៉ាបពី ទឹកដីកម្ពុជា នៅពេលយប់ ឆ្លងទៅប្រទេសវៀតណាម  ដោយសេរី  ដោយគ្រាន់តែបង់លុយក្បាលឡាន ឲ្យមន្ត្រីជំនាញពាក់ពន្ធ័តាមច្រ.កនោះជាការស្រេច ។ ខណះ មន្ត្រី ច្រ.កថា  ការដឹកជញ្ជួនគេរ.ត់ដាក់ឯកសារត្រូវត្រូវ    ។ ប៉ុន្តែការផ្សាយមិនបានប៉ុន្មនាផង មន្ត្រីទាំងនោះ បានរ.ត់ខ្វែងដៃខ្វែងជើងរ.ត់ការ បិត ព័ត៌មាន កុំឲ្យមានការ ផ្ស.ព្វផ្សាយទៅវិញ   ។

តាមសេចក្តីរាយការណ៏បានបន្តថា   ជារាងរាល់ ការដឹកជញ្ជួន  ថ្ម ម៉ាបពីកម្ពុជា ទៅប្រទេសវៀតណាម បានធ្វើឡើង យ៉ាង គក្រឹកគ្រេងបំផុត    ហើយការដឹកជញ្ជួនគេធ្វើឡើងតែពេលយប៉ុណ្ណោះ   ។ប្រភព ពីបុគ្គលមាត់ចាបមានព្រាប អត់បានលិឍ  បានបង្ហើបឲ្យ បណ្តាញព័ត៌មាន ក្នុងស្រុកថា    ការនាំចេញថ្មម៉ាបពីកម្ពុជា នៅពេលយប់    ហើយ ត្រូវចំណាយប្រាក់ ក្នុង១ឡានបង់អោយខាងគយ និងខាងនគរបាលអន្តោប្រវេសន៍ ខ្ទង់ ៨០០ដុល្លារ ,ចុះបើ១យប់ៗរាប់រយឡាន ! ។ បើគិតពីចំណូលដូចអ្វីដែល បុគ្គលអត់លិឍប្រាប់នោះ   ស្ថាប័នគយ  និង សមត្ថកិ.ច្ចនគរបាលអន្តោប្រវេសន៍  មិនដឹងទទួលបានផលប៉ុន្មានក្នុងមួយយប់  ។នេះ ចា.ត់ទុកថា , សមត្ថកិ.ច្ចជំនាញ សហការជាមួយ សមត្ថកិ.ច្ចស្ថាប័នគយ និងរដ្ឋាករ ទប់ស្កាត់ការរ.ត់ពន្ធ ដើម្បីជាប្រយោជន៍ ប្រមូ..លពន្ធនាំចេញបានខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ប្រសិនបើស.កម្ម.ភា.ពទាំងនេះជាអំ.ពើ.ស្របច្បាប់។ហើយសង្ឈឹមថា ថវិការទាំងនោះ និងបង់ចូលរដ្ឋ ទៅចុះ  ដើម្បីប.ង្កើនចំណូលចូលថវិការជាតិ។

ប្រភពដដែលបញ្ជាក់ថា  ថវិការទាំងនោះ ចូលទៅថវិការជាតិមែន តែចូលទៅ តិចតូចបំផុត   ឧទាហរណ៏  ក្នុងមួយ យប់ ១០០ឡាន គេដាក់ចូលបញ្ជី តរែ ១០ទៅ២០ឡានប៉ុណ្ណោះ  ចំណែក  ៨០ ទៅ៩០ ឡានទៀត  សំរាប់  មន្ត្រីទាំងនោះ  ។

ជុំវិញបញ្ហខាងលើ នេះដែរ អង្គភាព យើងមិនអាចស្វែងរ.កការបកស្រាយពី  លោក ផាត់ សុផល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រ.កអន្តរជាតិត្រពាំងស្រែ បានទេ   ប៉ុន្តែ បើយោងតាម  អង្គភាព ព័ត៌មាន”នគរវត្ត” បានដកស្រង់សម្តី មកផ្សាយ  លោកបានឲ្យដឹងថា  , ថ្មម៉ាបឆ្លងទៅវៀតណាម តាមច្រ.កត្រពាំងស្រែ-វ៉ាលឺ គាត់ធ្វើឯកសារចេញ និយាយរួមយើងឱ្យធ្វើឯកសារត្រឹមត្រូវ ដោយបំពេញបែបបទនាំចេញ ។ ដោយឡែកចំពោះលេចឮក្នុង១ថ្ងៃចេញរាប់រយឡាន ហើយគេថាបង់អោយខាងគយ ១ឡាន៨០០ដុល្លារ ,ខាងសមត្ថកិ.ច្ចនគរបាលអន្តោប្រវេស្តន៍ ៨០០ដុល្លារ ។ លោក ផាត់ សុផល បានបញ្ជាក់ថា ៖ ដូចជាខ្ញុំអត់ទាន់បានទទួលព័ត៌មាននេះទេ ពីព្រោះអីវ៉ាន់ដែលចេញគាត់មានលិខិតអនុញ្ញាតត្រឹមត្រូវ ចេញពីក្រសួងរ៉ែនិងថាមពល ១ និងលិខិតអនុញ្ញាតពី អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា១ គឺគាត់អាចបំពេញបែបបទចេញបានហើយ។

ក្នុងករណីខ្លះទៀត មានការដឹកទំនិញពីប្រទេសវៀតណាម ចូលកម្ពុជាតាមច្រ.កអន្តរជាតិត្រពាំងស្រែ ចូលទឹកដីកម្ពុជាបានត្រឹមប្រមាណ ១គីឡូម៉ែត្រ ក៏បែរ.ក្បាលត្រឡប់ ចូលទឹកដីវៀតណាមវិញ ខណៈវៀតណាមមិនអាចនាំទំនិញត្រង់ពីក្រៅប្រទេសមកកាន់វៀតណាម។ ដូច្នេះរ.កវិធីចូលទឹកដីកម្ពុជា ហើយបែរ.ក្បាលត្រឡប់ទៅវិញ ឱ្យក្លាយទៅជាទំនិញដែលដឹកចេញពីកម្ពុជាទៅកាន់វៀតណាម។ ត្រង់ចំណុចនេះ លោក ផាត់ សុផល ប្រធានការិយាល័យគយនិងរដ្ឋាករច្រ.កអន្តរជាតិត្រពាំងស្រែ បាននិយាយយ៉ាងខ្លីថា, ខ្ញុំសូមនិយាយឱ្យខ្លីទៅ រាល់ទំនិញនាំចេញ និងទំនិញនាំចូល ត្រូវតែមានការបំពេញបែបបទត្រឹមត្រូវ។

ជុំវិញចម្ងល់ថា , ហេតុអ្វីបានច្រ.កអន្តរជាតិត្រពាំងស្រែ អនុញ្ញាតឲ្យនាំចេញថ្មម៉ាប សម្រាប់តែពេលយប់ ហើយក្នុងមួយយប់ៗ រាប់រយឡាន ? ជុំវិញបញ្ហានេះ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ផាត់ សុផល ប្រធានការិយាល័យគយនិងរដ្ឋាករច្រ.កអន្តរជាតិត្រពាំងស្រែ លោកមិនបានធ្វើការបកស្រាយ ដោយគ្រាន់និយាយយ៉ាងខ្លីថា (ខ្ញុំកំពុងជាប់រវល់ប្រជុំបន្តិច សុំទោសផង) រួចក៏បិទទូរស័ព្ទ។

សូមបញ្ជាក់ថា, ស.កម្ម.ភា.ពនាំចេញថ្មម៉ាប គេដឹងយ៉ាងច្បាស់ថា, យ៉ាងហោចណាស់ក៏មានអំ.ពើ.ឃុបឃិតគ្នាជាប្រព័ន្ធ បើទោះបីជាមានឯកសារបែបបទ លិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល លិខិតអនុញ្ញាតពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ.កម្ពុជា ក៏ក្រុមឈ្មួញមិនបានបង់ពន្ធនាំចេញគ្រប់ចំនួននោះឡើយ។ ម្យ៉ាងវិញទៀត ភាពមិនប្រ.ក្រតីមានរួចទៅហើយ ត្រង់ថា ហេតុអ្វីច្រ.កទ្វារអន្តរជាតិត្រពាំងស្រែ មានតែក្រុមហ៊ុនមួយគត់ផ្ដាច់មុខក្នុងការនាំទំនិញពីបរទេសចូលកម្ពុជា។ បញ្ហានេះជាចម្ងល់ ហើយសមត្ថកិ.ច្ចគ្រប់ស្ថាប័ននៅច្រ.កមួយនេះ ហ៊ា.នធានាទេថាបង់ពន្ធគ្រប់ចំនួន បង់ពន្ធតាមប្រភេ..ទទំនិញ តិចច្រឡំនាំចូលជាប្រភេ..ទគ្រឿ.ងអេឡិចត្រូនិច បែរទៅជាប្រ.កាស.ពន្ធក្រដាសអនាម័យទៅវិញ ? ពីព្រោះថា, មានក្រុមហ៊ុនតូចៗរាប់រយក្រុមហ៊ុន ត្រូវពឹងផ្អែកលើក្រុមហ៊ុននេះក្នុងការដឹកជញ្ជូន និងឃ្លាទំនិញ។ ដោយក្រុមហ៊ុនដ៏ធំមួយនេះ គេគិតទាំងថ្លៃឃ្លាទំនិញ ទាំងថ្លៃដឹកជញ្ជូនដល់ទីតាំង គឺគិតតម្លៃជាគីឡូតែប៉ុណ្ណោះ ទោះជាទំនិញប្រភេ..ទអ្វីក៏ដោយ។

មន្ត្រីគយជាន់ខ្ពស់ បានបញ្ជាក់ឲ្យដឹងថា, ការដឹកជញ្ជូនទំនិញអាចឆ្លងកាត់នៅពេលយប់បាន ក្នុងករណីចាំបាច់ណាមួយ ប្រសិនបើសមត្ថកិ.ច្ចខាងភាគីកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងសមត្ថកិ.ច្ចភាគីវៀតណាម ឯកភាពគ្នាឲ្យទំនិញឆ្លងកាត់ និងចុះលេខទំនិញរួចហើយ។ ប៉ុន្តែជាធម្មតាត្រូវបានបិទនៅម៉ោង ៦ ល្ងាច ឬម៉ោង ៧:០០នាទី ព្រលប់ ហើយយ៉ាងយូរត្រឹមម៉ោង ៨:០០នាទី យប់។ បើសិនជាមានការដឹកជញ្ជូនដល់យប់ជ្រៅនោះ អាចជារឿ.ងផ្សេង ៕