អបអរសាទរ! ពិធីចែកកង់ និងសម្ភារសិក្សារជូនកុមារនៃគម្រោងទប់ស្កាត់ និងដកហូតពលកុមារវិស័យឡដ្ឋឥដ្ឋក្នុងបាត់ដំបងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

45

កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ2022 នៅបរិវេណអនុវិទ្យាល័យច្រាបក្រសាំង សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ម៉ាទីណាល អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងនឹងលោកស្រី ប៉ុក ករុណា អគ្គលេខាធិការស្ដីទីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារនឹងជាប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងអស់លោកលោកស្រីអនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូបានអញ្ជើញចូលរួមនៅក្នុងចែកកង់ផងដែរ។

នៅក្នុងកម្មវិធីនោះ លោកមាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈបានអញ្ជើញឡើងអានរបាយការណ៍ជូនគណៈធិបតីស្ដីអំពីការប្រើប្រាស់ពលកម្មលើកុមារនៅក្នុងខេត្តបាត់ដំបង

គម្រោងនេះគឺការទប់ស្កាត់ដល់កុមារនៅក្នុងឆ្នាំ2021ដែលបានទទួលពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងលើកុមារគម្រោងនេះបានមកពីក្រសួងហិរញ្ញវត្ថុដោយមានការគាំទ្រពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាគម្រោងថវិកាជាតិបានផ្ដល់ជូនដល់ប្អូនៗកុមារ។បន្ទាប់មកមន្ទីរបានដឹកនាំមន្ដ្រីចុះផ្សព្វផ្សាយដល់ម្ចាស់សិប្បកម្មឡឥដ្ឋដើម្បីណែនាំដល់ពួកគាត់ហាមមិនឲ្យក្មេងក្រោមអាយុ15ឆ្នាំធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋនោះឡើយ។

បន្ទាប់មកលោកស្រីប៉ុកករុណាអគ្គលេខាធិការស្ដីទីបានមានប្រសាសន៍ថាក្នុងការលុបបំបាត់ពលកម្មលើកុមារនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារគឺជាបញ្ហស្មុគស្មាញនឹងមានលក្ខណៈជាពហុវិស័យក្នុងការចូលរួមសហការដើម្បីដោះស្រាយបញ្ហានេះ។

ស្របគ្នានេះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមាររាធានីខេត្តក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(គ ជ ក)គណៈកម្មាធិការពិគ្រោះយោបល់កិច្វការស្រ្ដីនឹងកុមារ(គ ក ស ក)គណៈកម្មាធិការទទួលបន្ទុកកិច្ចនារីនឹងកុមារឃុំសង្កាត់(គ ក ន ក)ក្រុមការងារពាក់ពន្ធ័ជាច្រើនទៀត។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលអន្តរស្ថាប័នប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មលើកកុមារ។

នៅត្រង់ចំណុចនេះនាងខ្ញុំសូមលើកពីគម្រោងដែលក្រសួងក៍ដូចជា អង្គការILO,IPEC winrookInternationaI cambodiaក៍ដូចជាអង្គការWorId visioncampooiaបានសហការជាមួយមន្ទីរការងារបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបងនឹងបានជួយដល់កុមារឪពុកម្ដាយរបស់កុមារដោយផ្ទាល់តាមរយៈការផ្ដល់ការអប់រំក្នុងការរៀនសូត្របំប៉នតាមផ្ទះមេភូមិនឹងអាហារមួយពេលដល់ពួកគាត់រហូតដល់ចប់វគ្គបំប៉ននេះ។

នៅក្នុងនោះផងដែរឯកឧត្តមឆាយ ម៉ាទីណាល់អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ផ្ដាំផ្ញើទៅកាន់ប្អូនៗជាសិស្សនឹងក្មួយៗនឹងលោកពូ អ្នកមីងដែលជាឪពុកម្ដាយរបស់ក្មួយទាំងអស់នេះធ្វើយ៉ាងណាត្រូវណែនាំដល់ពួកគាត់ត្រូវឲ្យទៅរៀនសូត្រឲ្យបានគ្រប់គ្នាហាមដាច់ខាតកុំប្រើកូនឲ្យទៅធ្វើកម្មករនៅសិប្បកម្មឡឥដ្ឋនោះឡើយពីព្រោះក្មេងក្រោមអាយុ15ឆ្នាំមិនឲ្យទៅធ្វើការតាមសិប្បកម្មឡឥដ្ឋជាដាច់ខាតឪពុកម្ដាយត្រូវអប់រំដល់កូនរបស់ខ្លួនឲ្យពួកគាត់បានទៅរៀនសូត្រដូចគេដូចឯង។

បន្ទាប់មកឯកឧត្តមបានអញ្ជើញប្រគល់កង់ដល់កូនសិស្សចំនួន50នាក់នៅក្នុងមួយនាក់ទទួលបានកង់1គ្រឿងនឹងខោអាវ2កំប្លេរផងដែរ។

ខ្ញុំពៅសំអូនភ្នាក់ងារVPNរាយការណ៍ពីខេត្តបាត់ដំបង