អធិរាជសមុទ្រផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក នៅតែបន្ដបង្ករព្យុះភ្លៀង លើផ្ទៃសមុទ្រ បើកដៃឱ្យជនជាតិវៀតណាមប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យ

96

ភ្នំពេញៈ ផ្សាយ​ចេញពី​រាជធានី​ភ្នំពេញ (​វគ្គ​១)
​តើ​លោក​ផ្កាយ​៣ ទូច ពលៈ ជា​អ្នក​ណា​? ហ៊ាន​ម្ល៉េះ នៅតែ​ប្រហើ​ន​បន្ដ​បើកដៃ​ឱ្យ​ក្រុម​អ្នករកស៊ី​ទុច្ចរិត​វៀតណាម ចូល​នេសាទ​ខុស​ច្បាប់​ដោយ​គឃ្លើន​បែបនេះ​

ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកនេសាទ​ច្រើន​គ្រួសារ​រស់នៅ​ស្រុក​គី​រី​សាគរ ខេត្ដ​កោះកុង និង​ប្រជា​សហគមន៍​នេសាទ នៅ​ត្រពាំងរ​ពៅ ខេត្ដ​កំពត ហួសចិត្ដ​ជា​ពន់ពេក​ស្រែកយំ​ដោយសារ លោក​ផ្កាយ​៣ ទូច ពលៈ ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក ប្រើ​ក្បាច់​កន្ទេ​ធំ​បន្លំ​ដេក នៅតែ​បន្ដ​ប្រព្រឹត្ដិ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​អី​បន្ដិច​សោះ បណ្ដោយ​ឱ្យ​ទូក​នេសាទ​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាស់ ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដោយ​សេរី និង​គ្មាន​ការបង្ក្រាប់​អ្វី​បន្ដិច​សោះ​។​

តាម​ប្រភព​ពី​ពលរដ្ឋ​ខ្មែរ​បាន​បន្ថែមទៀតថា មូលហេតុ​ដែល​លោក​ផ្កាយ​៣ ទូច ពលៈ ព្រម​បណ្ដោយ​បែបនេះ ព្រោះ​លោក​ទទួលបាន​លាភសក្ការៈ​ជាច្រើន​ពី​បទល្មើស​នេសាទ តាមរយៈ​ជនជាតិ​វៀតណាម បាន​បង់លុយ​ឱ្យ​ទៅ​ប្រពន្ធ​របស់​លោក ទូច ពលៈ និង​ឈ្មោះ ឆាយ សុវណ្ណ ហៅ​ស្នា ដែល​ជា​ដៃស្ដាំ ហើយ​ចំនួន​ទឹកប្រាក់​ដែល​ជនជាតិ​វៀត​ត្រូវ​បង់​ឱ្យទៅ លោក​អធិរាជ​សមុទ្រ​ផ្កាយ​៣​នោះ ក្នុង​មួយ​ទូក​យ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លា​អាមេរិក ជា​ថ្នូរ​នឹង​ការ​ចូល​នេសាទ​ខុសច្បាប់​។

តើ​វាសនា​មច្ឆា​ជាតិ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ទៅជា​យ៉ាងណា បើ​ទូក​នេសាទ​វៀតណាម​ប្រើប្រាស់​សុទ្ធតែ​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់ ដូចជា ការ​ឆក់ អួន​ព័ទ្ធ​ភ្លើង ទូក​អូស​គូរ​ជាដើម​។ នេះ​សុទ្ធសឹងតែ​ជា​ការបំផ្លិច​ផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ដែល​បង្ករ​ឱ្យ​បាត់បង់​ពូជ​មច្ឆា​សមុទ្រ​ក្នុង​កម្រិត​ទ្រុងទ្រាយ​ធំ​។

ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ក្រៅពី​លោក​ផ្កាយ​៣ ទូច ពលៈ ប្រព្រឹត្ដ​អំពើ​ពុករលួយ​លើ​ផល​នេសាទ​ហើយ លោក​ក៏​បើកដៃ​ឱ្យ​ប្រពន្ធ និង​ក្រុម​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ វៀង ថា​ន់​ទៀង ជា​ប្ដី និង​ឈ្មោះ ម៉ី ជា​ប្រពន្ធ នាំចូល និង​នាំចេញ​នូវ​ទំនិញគេចពន្ធ ដូចជា​ប្រេង​ឥន្ទនៈ បារី គ្រឿង​សមុទ្រ​គ្នា​គុណភាព​ផងដែរ ហើយ​ពី​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​ខាងលើនេះ ជា​មេខ្យល់ ដែល​បាន​នាំយក ទូក​នេសាទ​វៀតណាម ខុស​ច្បាប់​ចូល​ក្នុង​ព្រំដែន​សមុទ្រ​ខ្មែរ​បាន​ស្រួលៗ ដោយ​អាំង​លោក​ផ្កាយ​៣ ទូច ពលៈ ជា​ខ្នងបង្អែក​ធំ​។ នេះ​ជា​ការ​រៀបរៀង​ស៊ី​ជា​ប្រព័ន្ធ មិន​លាន់លឺ​ដល់​ថ្នាក់លើ សន្ងំ​ស្ងាត់ឈឹង​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​នោះ​ទេ​។ បើ​កូនចៅ​ណា​ហ៊ាន​និយាយ នោះ​អធិរាជ​សមុទ្រ​នឹងមិន​ទុក​មុខ​ឡើយ​។​

ប្រជា​នេសាទ​ខ្មែរ​ម្នាក់​បានរ​អូរ​ទាំ​ថា នៅពេល​ទូក​ខ្មែរ​ចេញទៅ​នេសាទ​លើ​ទឹកដី​របស់​ខ្លួនឯង​សោះ បែរជា​ពួក​វៀតណាម​ហាមឃាត់ ព្រមទាំង​ប្ដឹងទៅ​លោក ទូច ពលៈ ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក ឱ្យ​ចាប់​ទូក​នេសាទ​ខ្មែរ​ទៅវិញ នេះ​ពិតជា​អំពើ​គ្មាន​យុត្ដិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះទេ មាត់​ថា​ស្រឡាញ់​ខ្មែរ ការពារ​ខ្មែរ ប៉ុន្ដែ​ទង្វើរ​ផ្ទុយ​ពី​ពាក្យ​ដែល​បាន​និយាយ ធ្វើ​ឱ្យ​ប្រជា​ពល​អស់​ទំនុកចិត្ដ​លើ​មន្ដ្រីនគរបាល​ព្រំដែន​ទឹកត​ទៅ​ទៀត​ហើយ​។ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ស្រុក​គី​រី​សាគរ​ខេត្ដ​កោះកុង និង​ខេត្ដ​កំពត ទទូច​ស្នើសុំ​យំ​អង្វរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ​នគរបាល​ជាតិ​មេត្ដា​ពិនិត្យ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​នូវ​ជីវភាព​ខ្វះខាត​លើក​មុខរបរ​នេសាទ​ផង​។​

​តើ​ប្រជា​នេសាទ​ខ្មែរ​រំពឹង​អ្វី​ទៀត បើ​អ្នកធំ ផ្កាយ​ច្រើន លេង​សុទ្ធតែ​ក្បាច់​កន្ទេរ​ធំ​បន្លំ​ដេក បំបាំងភ្នែក​ថ្នាក់លើ រាយការណ៍​កហុស​គ្មាន​អៀនខ្មាស់ និង​គ្មាន​ការ​ពិត​ជូន​ថ្នាក់ដឹកនាំ​ប្រទេស ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទិសទី​។​