ស្ត្រីម្នាក់វេចលុយ កូនតុងទីន រ.ត់បាត់ស្រមោល ធ្វើឲ្យ អាជីវករផ្សារព្រំជើង ដែលជាកូនតុងទីន ទឹកភ្នែកជួតក្បាលជង្គង់

119

ប៉ៃលិន ៖   អាជីវករផ្សារព្រំជើង ជាច្រើននាក់ ដែលលង់ខ្លួនលេងតុងទីនជាមួយ  មេតុងទីនដែលជា អាជីវករដូចគ្នា  ក្រោយពីប្រមូ..លលុយបានជាង១០ម៉ឺនដុល្លា រ.ត់គេ.ចខ្លួន បាត់ស្រមោល  ធ្វើឲ្យកូន តុងទីន  ទឹកភ្នែកជួតក្បាលជង្គង់ ។

ជ.ន.រ.ងគ្រោ-ះ ជាកូនតុងទីន បានលើកឡើង នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ថា  ករណីមេតុងទីន ជាអាជីវករដូចគ្នា បានឆបោ.កលុយ ពីកូនៗទាំងអស់ ចំនួន ២១ នាក់សរុបជាទឹកប្រាក់ ប្រមាណជាជិត ១២ ម៉ឺនដុល្លាអាមេរិក។ករណីរំ.លោ..ភលើទំនុកចិត្ត ឆបោ.កលុយពីកូនតុងទីន សរុបចំនួន ២១ នាក់ បានប.ង្ក ការភ្ញាក់ផ្អើលជាខ្លាំ..ង ក្រោយក្រុមអាជីវករ ក្នុងផ្សារព្រំជើង បានចូលដាក់ពាក្យបណ្តឹង ដល់សមត្ថកិ.ច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កាលពីពេលថ្មីៗ កន្លងទៅនេះ។

ប្រភពដដែលបន្តថា  មុនពេលកើតហេតុ ក្រោយជនសង្ស័..យ និងក្រុមគ្រួសារ បានប្រមូ..លលុយពីកូនៗ អស់ហើយ និងស្របពេលបុណ្យចូលឆ្នាំខ្មែរមកដល់ទៀត ជនសង្ស័..យ បានយកលេសប្រាប់កូនតុងទីន និងអ្នកជិតខាងជាច្រើនថា ទៅលេងស្រុកកំណើត ៣–៤ ថ្ងៃ ប៉ុន្តែបាត់ដំណឹងរហូតជាច្រើនថ្ងៃ មិនឃើញវិលត្រឡប់មកវិញ ថែមទាំង ម៉េសសិនជើ ហ្វេសប៊ុក (Messenger Facebook) ទាក់ទងគ្នាលែងបាន រួមទាំងលេខ ទូរស័ព្ទ ក៏ចុចមិនចូល ទើបដឹងថា មេតុងទីន បោ.កលុយ ហើយរ.ត់គេខ្លួន។